សមត្ថកិច្ចចាប់ខ្លួនមនុស្ស ៥នាក់ ពាក់ព័ន្ធបទល្មើសទទួលផល នៃបទល្មើស សរុបទឹកប្រាក់ជាង ១លានដុល្លារ

94
0 1,013

ក្រោមការចង្អុលបង្ហាញពីថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានការដឹកនាំបញ្ជាផ្ទាល់ពីឧត្ដមសេនីយ៍ទោ សុខ នីត្យា ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា និងសម្របសម្រួលពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលថ្ងៃទី២៩-៣០ ខែសីហា ឆ្នាំ២០២៣ កម្លាំងនាយកដ្ឋានបានបើកការស្រាវជ្រាវ បង្ក្រាបលើបទល្មើសទទួលផលនៃបទល្មើស សរុបទឹកប្រាក់ប្រហែល ១,៣០០,០០០ដុល្លារអាមេរិក នៅក្នុងនោះ សមត្ថកិច្ចបានសហការបង្កកទឹកប្រាក់បានមួយចំនួនផងដែរ រូបភាពនៃការប្រព្រឹត្តបទល្មើសក្រុមជនសង្ស័យប្រើប្រាស់មធ្យោបាយប្រព័ន្ធធនាគារនៅកម្ពុជា ក្នុងការទទួលប្រាក់ហើយធ្វើការបំលែងដោយផ្ទេរប្រាក់ចេញទៅ វិញ តាមប្រព័ន្ធរូបបិយប័ណ្ណអេឡិចត្រូនិច (Cryptocurrency) ។

94 free

ករណី នេះ បាន ប្រព្រឹត្ត ឡើង ដោយឧក្រិដ្ឋជន មួយ ក្រុម មាន បណ្តាញ នៅក្នុង និងក្រៅប្រទេស បានធ្វើសកម្មភាព អូសទាញ ជន សង្ស័យ តាមបណ្តាញទំនាក់ទំនងសង្គមឱ្យចូលជាបក្សពួកដើម្បីធ្វើសកម្មភាពដូចខាងលើ។

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...