លោក ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ស្នើឲ្យក្រសួងដែនដី រៀបចំការផ្ទេរកម្មសិទ្ធពីឪពុកម្ដាយទៅកូនមិនគិតថ្លៃ ចាយពេលតែ៥នាទី

94
0 984

លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានស្នើទៅកាន់លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងដែនដី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឲ្យរៀបចំពីពិនិត្យលើការផ្ទេរកម្មសិទ្ធពីឪពុកម្ដាយ ទៅកូនតាមប្រព័ន្ធឌីជីថល ដោយពុំមានការគិតថ្លៃសេវានោះឡើយ។ ហើយការផ្ទេរនេះទៀតសោតគឺចាយពេលយ៉ាងយូរត្រឹម ៥ នាទីប៉ុណ្ណោះ។

94 free

ថ្លែងនៅក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលខេត្តសៀមរាប កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ លោក ស សុខា បានមានប្រសាសន៍យ៉ាងដូច្នេះថា​    នៅពេលខាងមុខឆាប់ៗនេះ ក៏មានការស្នើរសុំទៅដល់ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សាយ​ សំអាល់ ដើម្បីសម្របសម្រួលក្នុងការផ្ទេកម្មសិទ្ធពីឱពុកម្ដាយតាមប្រព័ន្ធឌីជីថលដោយប្រើប្រាស់ពេលវេលាយ៉ាងយូរ៥នាទីហើយមិនអត់ថវិកា

លោក ស សុខា បានបន្តថា   នេះជាផែនការរួមជាមួយឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ លោកបានឯកភាពដើម្បីជម្រុញការងារនេះធ្វើយ៉ាងណាឲ្យចេញរូបរាងក្នុងពេលឆាប់ៗនេះ៕​

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...