យោធា​ពាក់​ផ្កាយ​៣​ម្នាក់​ខ្យល់គរ​ស្លាប់​ ខណៈ​កំពុង​បើក​រថយន្ត

94
0 1,032

ភ្នំពេញ​ ៖ ឧ​ត្ត​ម​សេនីយ៍​ឯក​យោធា​ពាក់​ផ្កាយ​៣​ម្នាក់ ​ខណៈ​បើក​រថយន្ត​សុខៗ​សង្ស័យ​មិន​ស្រួលខ្លួន​ក៏បាន​ឈប់​រថយន្ត​នៅ​ចិ​ញ្ចើ​ម​ផ្លូវ​ដេកស្លាប់​ក្នុង​រថយន្ត ​បង្ក​ការ​ភ្ញាក់​ផ្អើល​ដល់​អ្នក​ដំណើរ កា​ល​ពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច ថ្ងៃទី​៦​ ខែកញ្ញា ​ឆ្នាំ​២០២៣ នៅ​ចំណុច​មុខ​មន្ទីរពេទ្យ​សម្រាក​ព្យាបាល​ឯករាជ្យ តាម​បណ្តោយ​ផ្លូវ​ចោមចៅ សង្កាត់​ភូមិ​ត្រពាំង​ថ្លឹង​១ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

94 free

ជនរងគ្រោះ​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ សាំង អូន ជា​យោធា​ឋានៈ​ឧ​ត្ត​ម​សេនីយ៍​ឯក ពាក់​ផ្កាយ​៣ បើ​ក​រថយន្ត​ម៉ាក​RAV4 ពណ៌​ស្ករ ពាក់​ស្លាក​លេខ​ភ្នំពេញ​2X3545​។

តាម​ប្រភពព័ត៌មាន​បានឱ្យដឹងថា មុន​ពេល​កើ​ត​ហេតុ​គេ​បាន​ឃើញ​ជនរងគ្រោះ​បើក​រថយន្ត​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ចោមចៅ​ ក្នុង​ទិសដៅ​ពី​លិចទៅ​កើត ​ខណៈ​មកដល់​ចំណុច​កើត​ហេតុ​សង្ស័យ​មិន​ស្រួលខ្លួន​ ក៏​អែប​រថយន្ត​ឈប់​នៅ​ខាង​មុខ​មន្ទីរពេទ្យ​ឯករាជ្យ ហើ​យ​ក៏​ដេកស្លាប់​តែម្តង​។

ក្រោយ​កើត​ហេតុ ​សមត្ថកិច្ច​បាន​ចុះ​មកដល់​ចំណុច​កើត​ហេតុ​ហ៊ុមព័ទ្ធ​រង់ចាំ​ជំនាញ​មក​ពិនិត្យ​ជាក់ស្តែង​៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...