សមយុទ្ធសុខាភិបាលយោធារួមគ្នា ទេវតាសន្តិភាព-ឆ្នាំ២០២៣ រវាងកងទ័ពកម្ពុជា-ចិន នឹងប្រព្រឹត្តទៅពីថ្ងៃទី១៤-២៦ ខែកញ្ញា

94
0 11
94 free

ភ្នំពេញៈ សមយុទ្ធសុខាភិបាលយោធារួមគ្នា «ទេវតាសន្តិភាព-ឆ្នាំ២០២៣» រវាងកងយោធពលខេមភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន នឹងប្រព្រឹត្តទៅពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ក្រោមប្រធានបទ «ប្រតិបត្តិការសង្គ្រោះសុខាភិបាល មនុស្សធម៌អន្តរជាតិរួមគ្នា នៅតំបន់គ្រោះមហន្តរាយ ខ្យល់ព្យុះ និងទឹកជំនន់ធ្ងន់ធ្ងរ» និងមានខ្លឹមសារសមយុទ្ធសំខាន់ៗដូចជា ការបញ្ជាកម្លាំងសុខាភិបាលរួមគ្នា ការដឹកជញ្ជូនកម្លាំងទ័ព ការពង្រាយកម្លាំងប្រតិបត្តិការ ការជួយសង្គ្រោះនៅទីតាំងរងគ្រោះ ការផ្ទេរបញ្ជូនអ្នករងគ្រោះព្យាបាលបន្ត ការបញ្ជូនអ្នករងគ្រោះតាមផ្លូវអាកាស ការការពារបង្ការជំងឺឆ្លង។
សមយុទ្ធសុខាភិបាលយោធារួមគ្នា «ទេវតាសន្តិភាព-ឆ្នាំ២០២៣» រវាងកងយោធពលខេមភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន នឹងធ្វើនៅទីតាំងសមយុទ្ធ៤កន្លែង មានដូចជា៖
១. បញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក(អតីតកងពលតូច 911)
២. មន្ទីរពេទ្យព្រះកេតុមាលា
៣. ព្រលានយន្តហោះយោធា
៤. មន្ទីរពេទ្យយោធភូមិភាគទី៤ ខេត្តសៀមរាប
(រូបថតឯកសារ៖ សមយុទ្ធនាគមាស ឆ្នាំ២០២៣ កន្លងមក)

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...