អបអរសាទរឯកឧត្ដម ហែម ប្រសើរ ត្រូវបានត្រាស់បង្គាប់តែងតាំងជាទីប្រឹក្សារាជរដ្ឋាភិបាល មានឋានៈស្មើរដ្ឋមន្រ្តី

94
0 6,951

សារលិខិតគោរពជូនពរ សូមគោរពជូនពរ និងអបអរសាទរដ៏ស្មោះអស់ពីដួងចិត្ត ជូនចំពោះ ឯកឧត្ដម ហែម ប្រសើរ ក្នុងឱកាសដែលឯកឧត្ដម ត្រូវបានព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់តែងតាំងជាទីប្រឹក្សារាជរដ្ឋាភិបាល មានឋានៈស្មើរដ្ឋមន្រ្តី

ក្នុងឱកាសដ៏មហាប្រសើរថ្លៃថ្លានេះយើងខ្ញុំសូមសម្តែងនូវសេចក្ដីអំណរសាទរ ដ៏ស្មោះអស់ពីដួងចិត្ត និងសូមគោរពជូនពរបវរមហាប្រសើរ ជូនដល់ឯកឧត្ដម ហែម ប្រសើរ ដែល ឯកឧត្ដម ពិតជា ស័ក្តិសមបំផុតចំពោះការទទួលបាននូវតួនាទីដ៏ឧត្តុង្គឧត្តមនេះ ដើម្បីចូលរួមកសាងជាតិជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ថ្លៃថ្នារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា

94 free

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលថ្លៃថ្លានេះ សូមឯកឧត្ដម ហែម ប្រសើរ និងលោកជំទាវ ព្រមទាំងបុត្រ ជួបប្រទះតែនឹង ពុទ្ធពរនិងពរ ៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...