លោកចូ បៃ ដិន ប្រធានាធិបតី អាម៉េរិក  ទៅដល់ ទីក្រុង ហាណូយ 

94
0 16

លោកចូ បៃ ដិន ប្រធានាធិបតី អាម៉េរិកបានអញ្ជើញទៅដល់ទីក្រុង ហាណូយ របស់ វៀតណាម កាលពីរសៀលថ្ងៃអាទិត្យ ទី១០ ខែកញ្ញា ឆ្នាំ២០២៣ សំរាប់ដំណើរ ទស្សនកិច្ចពីរថ្ងៃតាមការអញ្ជើញរបស់លេខាបក្ស ង្វៀន ភូ ជុង ដែល បាន ស្វាគមន៍លោកបៃដិន នៅវិមានរដ្ឋាភិបាល ។

94 free

ដំណើរទស្សនកិច្ចផ្លូវរដ្ឋចាប់ផ្តើមពីថ្ងៃអាទិត្យដល់ថ្ងៃចន្ទ ជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក បៃ ដិន នៅវៀតណាម ចាប់តាំងពីលោកឡើងកាន់តំណែងកាលពីដើមឆ្នាំ២០២១នៅពេល វៀតណាម និង អាម៉េរិក អបអរខួបទីដប់នៃភាពជា ដៃគូគ្រប់ជ្រុងជ្រោយរបស់ប្រទេសទាំងពីរ ។

លោក បៃ ដិន បានអញ្ជើញទៅដល់វៀតណាមតាមយន្តហោះ The Air Force One នៅអាកាសយានដ្ឋានណូយបៃ នៅម៉ោង ៤ រសៀលថ្ងៃអាទិត្យ។ ក្រោយយន្តហោះចុះចត បៃ ដិន ក្នុងសម្លៀកបំពាក់អាវធំពណ៌ខៀវចាស់ និងវែនតាខ្មៅបានចុះពី យន្តហោះ ។ លោកបានឈប់ពីរ បីវិនាទី ដើម្បីស្វាគមន៍មនុស្សម្នា និងទទួលបាច់ផ្កាពីសិស្ស ម្នាក់ ។

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...