ក្រុមការងារថ្នាលយុវជនកម្ពុជា ប្រចាំអនុសាខាស្រុកសណ្ដាន់ បាននាំយកអំណោយ(សថយក) ជួយដល់លោកតាចាស់ជរាចំនួន ២គ្រួសារ
ថ្ងៃសុក្រ ២កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ កន្លងទៅនេះ លោកឡាញ់ ឡែម ប្រធានក្រុមការងារថ្នាលយុវជន កម្ពុជាប្រចាំអនុសាខាស្រុកសណ្ដាន់តំណាងលោក សាម ឌឿន សុជាតិ ប្រធានប្រចាំសាខាខេត្តកំពង់ធំ រួមជាមួយលោក ជា វីរៈ អនុប្រធានទី១ និង កញ្ញ៉ា សុិវ យុហុឹង លេខាធិការដ្ឋានសាខាខេត្តកំពង់ធំ តំណាង លោក ម៉ៅ ផល្លា ប្រធានប្រតិបត្តិស្នាក់ការកណ្ដាលរាជធានីភ្នំពេញ នឹងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមប្រធានកិត្តិយស ផេង គីមស្រ៊ុន បានដឹកនាំក្រុមការងារថ្នាលយុវជនកម្ពុជា ដោយបានសហការជាមួយលោក ហៀន ម៉ៅ ប្រធានប្រចាំអនុសាឃុំកែងនឹង អាជ្ញាធរភូមិ ឃុំ ដើម្បីនាំយកអំណោយ ក្រុមការងារថ្នាលយុវជនកម្ពុជា(សថយក) ជួយដល់ លោកតាចាស់ជរាចំនួន២គ្រួសារ ដែលស្ថិត នៅ តំបន់អូកូត ភូមិអង្គរសែនជ័យឃុំក្លែង ស្រុកសណ្ដាន់ ខេត្តកំពុងធំ។
អំណោយរួមមាន៖
១.អង្ក១ប៊េ
២.ទឹកត្រី១យួ
៣.ទឹកសុីអុីវ១យួ
៤.ត្រីខ២យួ
៥.ថវិការចំនួន៦មុឺនរៀល
ក្នុងមួយគ្រួសារៗទទួលបានស្មើៗគ្នា សរុបថវិការអស់៥៥មុឺនរៀល
សមាសភាពដែលបាននិមន្តនិងអញ្ជើញចូលរួមមាន៖
១.លោកមេភូមិលោក ជឹមសីលា
២.ព្រះពិក្ខុ សៅ ហន ទីប្រឹក្សាកិត្តិយសអនុសាខាស្រុកសណ្ដាន់
៣.លោកឡាញ់ ឡែមប្រធានប្រត្តិបត្តប្រចាំអនុសាខាស្រុកសណ្ដាន់
៤.លោក ហ៊ៀន ម៉ៅ ប្រធានប្រចាំអនុសាខាឃុំក្លែង
៥.លោក ស្រីសុីវយុហុឹងលេខាធិការដ្ឋានខេត្ត
៦.កញ្ញ៉ា កុល រត្តន: ជំនួយការប្រចាំអនុសាខាឃុំក្លែង
៧.នេន ឡា សាមណេរ
៨.លោក សុីហាត អនុប្រធានទី១ប្រចំាអនុសាខាឃុំក្លែង
៩.លោក ទូច ញ៉្ញក ប្រធានផ្នែករដ្ឋបាលប្រចាំអនុសាខាឃុំក្លែង
១០.លោក ប៊ុត បូរី អនុ ប្រធានប្រចាំអនុសាខាឃុំក្លែង
១១.លោក នួន គៀនសមាជិកសកម្មប្រចាំអនុសាខាឃុំក្លែង
១២.លោក សូសា ផាតអនុប្រធានប្រចាំនុសាខាឃុំក្លែង
១៣.លោក សយ ហឿ អនុប្រធានប្រចាំអនុសាខាឃុំក្លែង
១៤.លោក ឡាយធឿនអនុប្រធានប្រចាំអនុសាឃុំក្លែង
ជាចុងក្រោយលោក ឡាញ់ ឡែម នឹងក្រុមការងារ សមាគមថ្នាលយុវជនកម្ពុជាទូទាំងខេត្តកំពង់ធំ សូមគាំទ្រទាំងស្រុងនៅគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្រោមការដឹងនាំ របស់សម្ដេច មហាបវរធិបតី ហ៊ុនម៉ាណែត ដោយឥតងាករ៉េ ។
ជាចុងក្រោយ លោក ឡាញ់ ឡែម សូមគោរពជូនពរ មហាបវរប្រសើ ជូនចំពោះ សម្ដេចមហាធិបតី ហ៊ុនម៉ាណែត នឹងលោកជំទាវបណ្ឌិតពេជ្រចាន់មុន្នី ព្រមទាំងបុត្រា និងបុត្រី សូមមានសុខភាពល្អបរិបូណ៍អាយុយឺនយូ កំលាំងខ្លាំងខ្លាប្រាជ្ញាឈ្លាសវៃ
ដើម្បីបន្តដឹកនាំនាវាកម្ពុជា អោយកាន់តែរីកចំរើនបន្ថែមទៀត។
នឹងសូមគោរពជូនពរ ដល់អាជ្ញាធម៍ភូមិឃុំស្រុកព្រមទាំងក្រុមការងារសមាគមថ្នាលយុវជនកម្ពុជា សូមជួបតែសេចក្ដីសុខ សំណាងល្អរកទទួលទានមានបាន នឹងពរបួនប្រការគឺ៖ អាយុវណ្ណៈសុខៈពលៈកុំបីឃ្លៀងឃ្លាតឡើយ។