មនុស្ស ២៣៣នាក់ស្លាប់ និង ៩០០នាក់ រងរបួស ក្នុងហេតុការណ៍រថភ្លើងបុកគ្នា នៅឥណ្ឌា​

94
0 9

ញូវដេលី៖ មនុស្ស២៣៣នាក់ បានស្លាប់ និង៩០០នាក់ រងរបួសនៅក្នុងហេតុការណ៍រថភ្លើងដឹកអ្នកដំណើរពីរគ្រឿងបុកគ្នា នៅក្នុង រដ្ឋ Odisha កាលពីថ្ងៃសុក្រសប្ដាហ៍នេះ។

ថ្នាក់រថភ្លើងបុកគ្នាខាងលើ កើតឡើងនៅម៉ោង ៧យប់ កាលពីថ្ងៃសុក្រ (ម៉ោងក្នុងតំបន់) នៅពេលដែលរថភ្លើងរបស់ក្រុមហ៊ុន Coromandel Express រត់នៅលើផ្លូវពីទីក្រុង Kolkata ទៅកាន់ទីក្រុង Chennai បានបុកគ្នាជាមួយរថភ្លើងមួយគ្រឿងផ្សេងទៀតរបស់ក្រុមហ៊ុន Howrah Superfast Express ដែលរត់នៅលើផ្លូវពីទីក្រុង Bangalore ទៅកាន់ទីក្រុង Howrah។

94 free

អាជ្ញាធរឥណ្ឌា បានឱ្យដឹងដែរថាចំនួនអ្នកស្លាប់អាចនឹងបន្តកើនឡើង ដោយសារនៅក្នុងចំណោមអ្នករងរបួសមានមនុស្សជាច្រើនរងរបួសធ្ងន់។ រថយន្ដ ពេទ្យច្រើនជាង ២០០គ្រឿង និងគ្រូពេទ្យ ១០០នាក់បន្ថែម ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ នៅក្នុងស្រុកបាឡាស័រ (Balasore) នៃរដ្ឋ Odisha ស្ថិតនៅភាគខាងកើតប្រទេសឥណ្ឌា។

ភ្លាមៗ មិនទាន់មានការបញ្ជាក់ឱ្យច្បាស់ពី មូលហេតុដែលបណ្ដាលឱ្យរថភ្លើងទាំង២គ្រឿងនេះបុកគ្នានៅឡើយទេ៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...