កែមិនឡើង! នគរបាលឃាត់ខ្លួនអ្នកចម្រៀង ប៊ុត សីហា និងបក្ខពួក ពាក់ព័ន្ធគ្រឿងញៀន

94
0 108

ខេត្តកំពង់ស្ពឺ៖ អ្នកចម្រៀង ឈ្មោះ ប៊ុត សីហា មាន ឈ្មោះបោះសម្លេង ថែមទាំងប្រឡងជាប់ចំណាត់ថ្នាក់លេខ១ផងនោះ រួមជាមួយបក្ខពួកម្នាក់ទៀតត្រូវបានកម្លាំងនគរបាលស្រុកគងពិសីឃាត់ខ្លួនជាមួយនិងគ្រឿងញៀនមួយចំនួន កសាងសំណុំរឿងចាត់ការបន្ត។

ការឃាត់ខ្លួនអ្នកចម្រៀង ប៊ុត សីហា និងបក្ខពួកធ្វើឡើងកាលពីវេលាម៉ោង០៤និង១០នាទីរសៀលថ្ងៃទី១២ ខែ កញ្ញា ឆ្នាំ២០២៣ នៅចំណុចភូមិត្រាំខ្នា ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

នគរបាលស្រុកគងពិសីបានឱ្យដឹងថា កម្លាំងនគរបាលស្រុកគងពិសីបង្ក្រាបមុខសញ្ញាសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀន បាន២នាក់ ៖

94 free

ទី០១-ឈ្មោះ ឆន វល្លិន ភេទ ប្រុស អាយុ៣៨ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅភូមិត្រាំខ្នា ឃុំស្នំក្រពើ ស្រុកគងពិសីនិងទី០២-ឈ្មោះ ប៊ុត សីហា ភេទ ប្រុស អាយុ ២៩ឆ្នាំ(ដែលគេស្គាល់ច្បាស់ថាជាអ្នកចម្រៀងប្រឡង ជាប់លេខ១ក្នុងកម្មវិធីទូរទស្សន៍ល្បីមួយ) រស់នៅភូមិព្រះម្លប់ ឃុំភារីមានជ័យ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

នគរបាលស្រុកបាននិយាយបន្តទៀតថា នៅមុនពេលឃាត់ខ្លួនក្រុមជនសង្ស័យបានគឺកម្លាំងនគរបាលស្រុកល្បាតតាមមូលដ្ឋាន ក៏ប្រទះឃើញជនសង្ស័យទាំងពីរនាក់មានការសង្ស័យសួរនាំឆែកឆេរ ដកហូតបានម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ៥កញ្ចប់ ក្នុងនោះ(៣តូច និង២មធ្យម), ទូរស័ព្ទ៣ គ្រឿង រួមនឹងឧបករណ៍ប្រើប្រាស់ គ្រឿងញៀនមួយចំនួនទៀត។

នគរបាលបញ្ជាក់ថា បច្ចុប្បន្ននេះក្រុមជនសង្ស័យរួមជាមួយវត្ថុតាងការិយាល័យជំនាញ កំពុងកសាង សំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់។

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...