សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់អ្នកដែលមានប្រាក់កាក់ ឬមានអំណាចដកខ្លួនចេញជាបន្ទាន់ទាក់ទងទៅនឹងការកាប់បំផ្លាញព្រៃឈើ និងទន្ទ្រានយកដីរបស់រដ្ឋ
ភ្នំពេញ៖ តាមរយៈសារសម្លេងពិសេសនៅយប់ថ្ងៃទី៥ ខែមិថុនា នេះ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវបទបញ្ជាម៉ឹងម៉ាត់ដើម្បីចាប់យកមេខ្លោង និងបក្ខពួក ទាក់ទងទៅនឹងការកាប់បំផ្លាញព្រៃឈើ និងទន្ទ្រានយកដីរបស់មកផ្តន្ទាទោសតាមផ្លូវច្បាប់។ ហើយបានអំពាវនាវទៅដល់អ្នកដែលមានប្រាក់កាក់ ឬមានអំណាចដែលឈរនៅពីក្រោយខ្នង នៃជនខិលខូច ឬប្រើប្រាស់ជនខូចទាំងនេះ ត្រូវដកខ្លួនចេញជាបន្ទាន់ប្រសិនបើមានការស្រាវជ្រាវឃើញថា មានការជាប់ពាក់ព័ន្ធជាមួយនឹងមន្ត្រីណា ឬអ្នកមានប្រាក់កាក់ណាក៏ដោយ រដ្ឋាភិបាលនិងមិនអត់ឱន ហើយក៏មិនលើកលែងចំពោះសកម្មភាពនៅពីក្រោយខ្នងនោះទេ។
ចុចស្តាប់សារសម្លេង៖