រដ្ឋសភា អនុម័តសេចក្តីព្រាងច្បាប់ បង្កើតក្រសួង អធិការកិច្ច ជាឯកច្ឆ័ន្ទ

94
0 64

ភ្នំពេញ ៖ សមាជិករដ្ឋសភា ដែលចូលរួមប្រជុំពេញអង្គរដ្ឋសភា បានឯកភាពលើកដៃ អនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការបង្កើតក្រសួងអធិការកិច្ច ជាឯកច្ឆ័ន្ទដោយសំឡេង១១៤ នៃចំនួនសមាជិកសភាចូលរួម។

ការអនុម័តច្បាប់នេះ បន្ទាប់ពីមានពិភាក្សា ពីសមាជិករដ្ឋសភាមួយចំនួន និងលើកសំអាង ពីតំណាងរាជរដ្ឋាភិបាលរួច នៅក្នុងសម័យប្រជុំពេញ អង្គរដ្ឋសភានាព្រឹកថ្ងៃទី១៤ ខែកញ្ញាឆ្នាំ២០២៣ ក្រោមអធិបតីភាព សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា ។

94 free

យោងតាមសេចក្តីថ្លែងហេតុលើសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតក្រសួងអធិការកិច្ចបានលើកឡើងថា ការបង្កើតក្រសួងអធិការកិច្ចនេះដោយយោងតាមភាពចាំបាច់របស់រាជរដ្ឋាភិបាលក្នុងការប្រគល់តួនាទី ភារកិច្ចលើវិស័យទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភាជូនស្ថាប័ននានា និងសាវតារលើវិស័យអធិការកិច្ច ការប្ដូរឈ្មោះមកក្រសួងអធិការកិច្ច ពិតជាឆ្លើយតបនឹងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាល ទី១ បន្តកែទម្រង់ឱ្យស៊ីជម្រៅ ទូលំទូលាយ មានភាពស៊ីចង្វាក់គ្នា ដែលនឹងផ្តោតលើការលើកកម្ពស់ អភិបាលកិច្ច និងសមត្ថភាពស្ថាប័ន ការបង្កើតបរិយាកាសអំណោយផលសម្រាប់អភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច ការអភិវឌ្ឍមូលធនមនុស្ស ការធ្វើពិពិធកម្មសេដ្ឋកិច្ច ការបង្កើនភាពប្រកួតប្រជែង ការអភិវឌ្ឍវិស័យឯកជន ដែលប្រកបដោយភាពធន់ ចីរភាព បរិយាបន្ន និងសង្គមឌីជីថលជាដើម។

ក្នុងសេចក្ដីថ្លែងហេតុក៏បានបន្ថែមទៀតថា ក្នុងនីតិកាលទី៧នេះ រាជរដ្ឋាភិបាលយល់ឃើញថា វិស័យអធិការកិច្ចជាមូលដ្ឋានសំខាន់ក្នុងការចូលរួមលើកកម្ពស់អភិបាល កិច្ចល្អនិងគុណភាពស្ថាប័នសាធារណៈ ដើម្បីបង្កើន ប្រសិទ្ធភាព ភាពស្អាតស្អំ ពង្រឹងយុត្តិធម៌សេដ្ឋកិច្ច សង្គម និងការអភិវឌ្ឍជាតិ ហើយត្រូវបានកំណត់ជាអាទិភាព នៅក្នុងយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។

ជាមួយគ្នានេះដែរ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ត្រូវបានរាជរដ្ឋាភិបាលប្រគល់បេសកកម្ម ឱ្យដឹកនាំនិងគ្រប់គ្រងរាល់កិច្ចការសម្របសម្រួល ធ្វើទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងធ្វើអធិការកិច្ច លើគ្រប់វិស័យនៅ ក្នុងព្រះរាជាណាចក្រកម្ពុជា។ ចំពោះវិស័យអធិការកិច្ច ក្រសួងបានចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ និងពង្រឹងអភិបាលកិច្ច ដោយបានចុះធ្វើអធិ ការកិច្ចនៅតាមក្រសួង ស្ថាប័ន សំដៅបង្ការ ទប់ស្កាត់ កែលម្អ និងមានវិធានការ ចំពោះមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ដែលបានប្រព្រឹត្តអំពើអសកម្មនានាក្នុងសង្គម ដើម្បីធានានូវវប្បធម៌ សុចរិតភាព តម្លាភាព គណនេយ្យភាព មនសិការវិជ្ជាជីវៈ និងពង្រឹងវិ ន័យការងារ។ វិស័យទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា ក្រសួងមានភា រកិច្ចត្រឹមតែចូលរួមស្ដាប់សម័យប្រជុំពេញ អង្គនានារបស់រដ្ឋសភា ព្រឹទ្ធសភា ចំណែក ការកិច្ចផ្សេងទៀត ត្រូវបានរាដរដ្ឋាភិបាលកែសម្រួលប្រគល់ជូនស្ថាប័ន នានាតាមភាពចាំបាច់ ដើម្បីប្រមូលភារកិច្ចតាមវិស័យនីមួយៗរបស់ស្ថាប័ន ឱ្យមានភាពរលូន ប្រទាក់ក្រឡា និងមានប្រសិទ្ធភាពខ្ពស់ក្នុងការអនុវត្ត៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...