អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលសម្រាប់ថវិកាជាតិបានជាង ២៥០០លានដុល្លារ ក្នុង៨ខែឆ្នាំ២០២៣នេះ

94
0 14

ភ្នំពេញ៖ ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៣នេះ ដោយអគ្គនាយកដ្ឋានពន្ធដារប្រមូល បាន១០ ៣២៩,៧៨ ប៊ីលានរៀល ឬប្រមាណ ២ ៥៥០ លានដុល្លារស្មើនឹង ៧១,៤១% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ នេះបើយោងតាមរបាយការណ៍ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារបង្ហាញ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែសីហា និងសម្រាប់រយៈពេល ៨ខែ ឆ្នាំ២០២៣ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត ដែលរៀបចំតាមប្រព័ន្ធអនឡាញ (Zoom Meeting)ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣។

94 free

ចំណែកការប្រមូលចំណូលក្នុងខែសីហា ឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្តែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារមានចំនួន ៩៦២ ប៊ីលានរៀល ឬប្រមាណជា ២៣៧,៥៣ លានដុល្លារ ស្មើនឹង ៦,៦៥% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។

របាយការណ៍បន្តថា ការប្រមូលបំណុលពន្ធមានការថយចុះសម្រាប់រយៈពេល ៨ខែ ឆ្នាំ២០២៣ ពោលគឺធ្លាក់ចុះ ២២.៦៧% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ដោយចំណូលតាមសកម្មភាពសំខាន់ៗមួយចំនួនមានការថយចុះ។ ក្នុងនោះ កម្មន្តសាលភេសជ្ជៈឬផលិតភេសជ្ជៈ ថយចុះ ២.២៨% អចលនទ្រព្យ ថយចុះ ៩.០៦% ការសាងសង់ថយចុះ ២.១៥%) ហើយទន្ទឹមនឹងគ្នានោះ ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់អចលនទ្រព្យ ថយចុះ ២៦.៧៦%៕

 

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...