ទំនាស់ពាក្យសម្តីជាមួយឪពុកមា មន្ត្រីនគរបាលម្នាក់ក្នុងខេត្តសៀមរាប បាញ់ជាច្រើនគ្រាប់

94
0 500

សៀមរាប៖ មានករណីផ្ទុះអាវុធកាំភ្លើង Ak-47 ប្រហែលជាង១០គ្រាប់ កាលពីវេលាម៉ោង១៩ និង៥៨នាទីយប់ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចស្ថិតនៅភូមិគោកចាន់ ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ករណីនេះបង្កឡើងដោយឈ្មោះ លួន សុផាន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរប៉ូលីសអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប មានទីលំនៅភូមិគោកចាន់ ឃុំអំពិល ស្រុកប្រាសាទបាគខេត្តសៀមរាប។

94 free

យោងតាមប្រភពបានឲ្យដឹងថា៖ នៅមុនពេលកើតហេតុជនបង្ក បានផឹកស៊ីជាមួយបក្សពួកជាច្រើនអ្នកព្រមទាំងមានវត្តមានឪពុកមាម្នាក់ផង ហើយក៏មានរឿងទំនាស់ពាក្យសម្តីជាមួយឪពុកមា ឈ្មោះ រស់ រំ ភេទប្រុស អាយុ៤៧ឆ្នាំ រសនៅភូមិកើតហេតុខាងលើ។

បើតាមប្រជាពលរដ្ឋរស់នៅទីនោះបានរៀបរាប់ថា៖ ក្រោយទាស់ពាក្យសំដី ឈ្មោះ លួន សុផាត បានជិះម៉ូតូចេញទៅបាត់ មួយសន្ទុះក្រោយមកក៏ឃើញត្រលប់មកវិញ មានទាំងស្ពាយកាំភ្លើងវែងប្រភេទ Ak-47 មកជាមួយផង។ ពេលមកដល់ ជនបង្កបានយកកាំភ្លើងសម្លុតបាញ់ គំរាមឪពុកមាជាច្រើនគ្រាប់ធ្វើឱ្យភ្ញាក់ផ្អើលដល់ពលរដ្ឋដែលរស់នៅជិតខាងមានការភិតភ័យ។

ក្រោយពីធ្វើសកម្មភាពរួច ជនសង្សយ័ត្រូវបានខាងស្នងការដ្ឋាននគរបាលខេត្តសៀមរាបឃាត់ខ្លួនដកយកអាវុធជាវត្ថុតាងទៅដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

 

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...