ឯកឧត្តម ហួន ធារិទ្ធ ទីប្រឹក្សារាជរដ្ឋាភិបាល បានឧបត្ថម្ភ អំពូលសូឡា និងបង្គោលដែក ជូនរដ្ឋបាលឃុំអូរកណ្ដៀរសែនជ័យ

94
0 64
94 free

ខេត្តក្រចេះ៖ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ហួន ធារិទ្ធ ទីប្រឹក្សារាជរដ្ឋាភិបាល និងជាសមាជិកក្រុមកាងារចុះកសាង និងពង្រីកសមាជិកគណបក្សប្រជាជនកម្ពុជា នៅមូលដ្ឋានរាជធានីខេត្ត ដែលមាន
ឯកឧត្តម ហែម ប្រសើរ ជាប្រធាន ។ ឯកឧត្តម ហួន ធារិទ្ធ បានចាត់លោក ប៊ុន សំអាត និងលោក ញឹម ហ៉ីន ជាតំណាងប្រគល់សំភារះប្រើប្រាស់ជូនរដ្ឋបាលឃុំអូរកណ្តៀរសែនជ័យ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ដែលមានលោក សឿន នឿន ជាប្រធានក្រុមប្រឹក្សាឃុំ មានដូចខាងក្រោម ៖
១- សូឡារង្វង់ LED ចំនួន ២គ្រាប់
២- បង្គោលទីបមូលក្រាស់ (ទំហំ 75 mm x 6 m ) ចំនួន ២ដើម
ដើម្បីប្រើប្រាស់ជាប្រយោជន៍រួមជូនរដ្ឋបាលឃុំ និងប្រជាពលរដ្ឋទាំងមូលដែលរស់នៅក្នុងមូលដ្ឋានឃុំអូរកណ្តៀរសែនជ័យ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...