រដ្ឋបាលស្រុកជីក្រែង ចាត់មន្រ្តីរចុះ ជួយស្ត្រីមេម៉ាយម្នាក់ ជាជនក្រីក្រមានជម្ងឺផ្លូវចិត្ត

94
0 4,387

ខេត្តសៀមរាប៖ គួរឱ្យអាសូរណាស់ស្ត្រីម្នាក់ សុខចិត្តចាកចោលភូមិស្រុក ដើម្បីទៅរស់នៅតាមប្ដី តែត្រូវលោកប្ដីរបស់គាត់ បោះបង់ចោលបន្ទាប់ពីគាត់ ទទួលរងនូវជំងឺវិបល្លាស់ស្មារតី និងត្រូវបានអាជ្ញាធរមូលដ្ឋាន ចិញ្ចឹមបីបាច់ថែរក្សា។

អាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា ស្ត្រីមេម៉ាយដ៍កំសត់ម្នាក់ នោះមានឈ្មោះ ស៊ាង វី ភេទស្រី អាយុ ៦០ឆ្នាំ បច្ចុប្បន្នកំពុងរស់នៅក្នុងភូមិព្រៃប្រស់ ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប មានជីវភាពក្រីក្រ និងមានជំងឺវិបល្លាស់ស្មារតីផងនោះ ត្រូវបានអាជ្ញាធរមូលដ្ឋានក្នុងភូមិសាស្ត្រស្រុកជាក្រែង ដាក់ចូលក្នុងប្រភេទ គ្រួសារក្រីក្រដែលងាយរងគ្រោះ។

អាជ្ញាធរធរមូលដ្ឋានបន្តថា នៅថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០២៣នេះ អាជ្ញាធរស្រុកជីក្រែង បានបន្តចុះទៅសំណេះសំណាល សួរសុខទុក្ខ និងនាំយកនូវគ្រឿងឧបភោគបរិភោគ ដែលជាជំនួយបន្ថែម របស់អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកជីក្រែង រួមមាន អង្ករ៣០គីឡូក្រាម មីម៉ាម៉ា១កេស ទឹកសុីអុីវ១យួរ ទឹកត្រី១យួរ ត្រីខ១យួរ មុង១ ភួយ១ ក្រម៉ា១ សារ៉ុង១ ខ្នើយ១ ថវិកាចំនួន ១០ម៉ឺនរៀល ក្នុងគ្រាដែលគាត់កំពុងតែជួបការលំបាក និងបាត់បង់ស្មារតីពុំអាចគ្រប់គ្រងខ្លួនឯងបានផងនោះ។

94 free

អាជ្ញាធរបន្ថែមថា “ស្ត្រីខាងលើនេះ កាលដើមឡើយគាត់បាន ធ្លាប់រស់នៅភូមិតាជំនៀង ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប ឯណោះទេ ប៉ុន្តែរូបគាត់បានធ្វើចំណាកស្រុកមកតាម លោកប្ដីដែលមានឈ្មោះ ថៃ បានមករស់នៅក្នុងភូមិព្រៃប្រស់ ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប ដើម្បីដាក់ទ្រូព្រៀងចិញ្ចឹមជីវិត”។
អាជ្ញាធរបានបន្តថា “បន្ទាប់ពីស្ត្រីមានវ័យ ៦០ ឆ្នាំរូបនេះមានជម្ងឺវិបល្លាសផ្លូវចិត្ត ប្ដីក៏បានបោះបង់ចោល ឱ្យបន្ដរស់នៅកណ្ដោចកណ្ដែងតែម្នាក់ឯង ទីនេះរហូតមកដល់បច្ចុប្បន្ន”។

អាជ្ញាធរបន្តបន្ថែមថា “ដោយឃើញសភាពស្ត្រីរូបនេះមានវិបល្លាស់ស្មារតីយ៉ាងដូច្នេះ អាជ្ញាធរភូមិឃុំកើតមាននៅក្ដីអាណិតអាសូរជាពន់ពេក និងបានជួយកសាងផ្ទះមួយខ្នងដែលមានទំហំ ៣មx៤ម ក្រោយមកស្ត្រីខាងលើនេះក៏បានវ៉ៃបំផ្លាញផ្ទះ ហែកស័ង្កសីយកទៅធ្វើខ្ទមនៅដោយខ្លួនឯងផ្សេង”។
អាជ្ញាធរមូលដ្ឋានបានបញ្ជាក់ថា “មិនត្រឹមតែប៉ុណ្ណឹងអាជ្ញាធរភូមិឃុំបានយកចិត្តទុកដាក់ផ្ដល់នូវប័ណ្ណក្រីក្រជូនគាត់ តែស្ត្រីរូបនោះបានហែកប័ណ្ណក្រីក្រចោលទៅទៀត។ បន្ថែមលើសនេះទៅទៀត ក្នុងពេលកន្លងទៅ ក៍មានសប្បុរសជន បានជួយឧបត្ថម្ភគ្រឿងឧបភោគបរិភោគជាបន្តបន្ទាប់ផងដែរ។
ទោះបីជាយ៉ាងណាអាជ្ញាធរ ក៏បានបញ្ជាក់បន្ថែមថា “ចង់បញ្ជាក់ថាអាជ្ញាធរភូមិឃុំ បានយកចិត្តទុកដាក់ជាប្រចាំទាំងសម្លៀកបំពាក់ ស្បៀងអាហារ ជាប្រចាំផងដែរ”។

លោក បូ ម៉េងទ្រី អភិបាលនៃគណៈអភិបាលស្រុកជីក្រែង បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ជុំវិញករណីនេះថា “ពាក់ព័ន្ធនឹងការងារនេះ(ស្ត្រីខាងលើ) គឺពីមុនមកគាត់មានប្ដី ហើយមកពីខាងសូទ្រនិគម ដូច្នេះហើយមកដល់ពេលនេះ គឺអត់មាននៅជាមួយទេ ប្ដីគាត់ត្រូវបានលេងលះគ្នា ហើយគាត់នៅម្នាក់ឯងមិនមានកូន មិនមានបងប្អូនហើយសាច់ញាតិសន្ដានទេ ហើយការរស់នៅអាស្រ័យផលនៅលើដីនេះ ផ្ទះនេះគឺដីរបស់គេផ្សេងទេ អញ្ចឹងអាជ្ញាធរមូលដ្ឋានឃុំហ្នឹងបានសុំដីគេ ដើម្បីសាងសង់លំនៅដ្ឋាន ដូចជាផ្ទះស័ង្កសីខាងក្រោយ 3ម x 4ម នោះជូនគាត់រយៈពេលកន្លងយូរមកហើយ អញ្ចឹងម្ចាស់ដីក៏អនុញ្ញាតឱ្យគាត់រស់នៅលើដីនេះ រហូតដល់អស់បុណ្យអញ្ចឹងទៅ បានមានការអធ្យាស្រ័យ អញ្ចឹងអរគុណដល់ម្ចាស់ដីផងដែរ ដែលបានឲ្យអ៊ុំស្រីស្នាក់នៅទីនោះ តែដោយឡែកគាត់មានជំងឺវិបល្លាស់ផ្លូវចិត្តអីជាដើមផង”។

លោក បូ ម៉េងទ្រី អភិបាលនៃគណៈអភិបាលស្រុកជីក្រែងបានបន្ថែមថា “លោកយាយមានបញ្ហា ដូច្នេះយើងបានគិតគូរ ជាមួយប្រជាជនដែលមានបញ្ហា ពាក់ព័ន្ធនឹងការហូបចុកហ្នឹងគឺហៅថា ខាងអង្កអីផ្សេងៗគឺយើងមិនបានព្រងើយកន្តើយទេ ដោយឡែកនៅក្នុងមូលដ្ឋាននេះគឺអាជ្ញាធរឃុំ បានចិញ្ចឹមបីបាច់ថែរក្សាពួកគាត់(ប្ដីប្រពន្ធ) រយៈពេល ២០ ឆ្នាំហើយបាទ បន្តបន្ទាប់គ្នាហ្នឹងគឺយើងនៅតែ”។
លោក អភិបាល នៃគណៈអភិបាលស្រុកជីក្រែងបានបញ្ជាក់ជូនសាធារណជនផងដែរថា “អាជ្ញាធរមិនទុកប្រជាពលរដ្ឋណាម្នាក់ឲ្យអត់បាយនោះឡើយ”៕

 

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...