សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួកចំនួន៣នាក់ ដែលឆក់ទូរស័ព្ទដៃពីតារាសម្តែងស្រីម្នាក់ដែលប្រកាសថាជូនសគុណដល់ចោរ និងសន្យាថាបើមាននិស្ស័យយកចោរធ្វើជាគូស្នេហ៍

94
0 59

(រាជធានីភ្នំពេញ)៖ ដោយអនុវត្តតាមបទបញ្ជាពីឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១៥:៣០នាទី កំម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដឹកនាំដោយលោកវរសេនីយ៍ទោ វុឌ្ឍ ផូសារវ័ន្ត អធិការនគរបាលខណ្ឌបឹងកេងកង បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្សពួកចំនួន០៣នាក់ នៅចំណុចផ្ទះគ្មានលេខ ផ្លូវលំ ភូមិចោមចៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

94 free

ជនសង្ស័យឈ្មោះ ចាន់ សុខពៅ ហៅ ពៅម៉ាប់ ភេទប្រុស ជនជាតិខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិចោមចៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ មុខរបរ មិនពិតប្រាកដ (មានសារញៀន) ប្រព្រឹត្តល្មើសនៅចំណុចSKY ម៉ាស្សា ផ្លូវលេខ៣១០ ភូមិ១ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣។

វត្ថុតាងចាប់យក៖ ផ្លាកលេខម៉ូតូ០១សន្លឹង (ភ្នំពេញ ១KG-3260), មួកសុវត្ថិភាព ពណ៌ស ម៉ាក SPC ចំនួន០១, ទូរស័ព្ទម៉ាក Huawe ពណ៌ខៀវ, ខោខៅប៊យ ជេីងខ្លី ត្រឹមជង្គុង ម៉ាកFUBU JEANS, កូនកាំបិតស្នៀតរុញ ម៉ាកDeli 2057, ក្រដាក់អាលុយមីញ៉ូម ចំនួន០១ដុំ និងទុយយោមួយចំនួន (សម្រាប់ជក់)។
សម្ហារ:បាត់បង់៖ ទូរស័ព្ទដៃ ម៉ាកViVO ពណ៌ខៀវ។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវីធីច្បាប់៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...