ល្ងាចនេះនឹងមានពិធីអបអរ “រមណីយដ្ឋានប្រាសាទកោះកេរត្រូវបានបញ្ចូលជាសម្បត្ដិបេតិកភណ្ឌពិភពលោក”

94
0 14

សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជានឹងអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ “រមណីយដ្ឋានប្រាសាទកោះកេរត្រូវបានដាក់បញ្ចូល ជាសម្បត្ដិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ” ដែលរៀបចំឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក នាល្ងាចថ្ងៃទី២០កញ្ញានេះ ចាប់ពីវេលាម៉ោង៦តទៅ។

ដោយឡែក នៅព្រឹកថ្ងៃទី២០កញ្ញានេះវិញក៏មានរៀបចំការវាយគង ជួង រគាំង ទូងស្គរ នៅតាមបណ្ដារាជធានីខេត្ដទូទាំងប្រទេស ដើម្បីអបអរដែល“រមណីយដ្ឋានប្រាសាទកោះកេរត្រូវបានដាក់បញ្ចូលជាសម្បត្ដិបេតិកភណ្ឌពិភពលោក”។

94 free

គួរជម្រាបថា រមណីយដ្ឋានប្រាសាទកោះកេរ បានក្លាយជាសម្បត្តិបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ(UNESCO)ជាផ្លូវការកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។ ការសម្រេចដាក់បញ្ចូលប្រាសាទកោះកេរចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនេះ បានធ្វើឡើងនៅក្នុងសម័យប្រជុំលើកទី៤៥ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅឯទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣។

រមណីយដ្ឋានប្រាសាទកោះកេរ គឺជាសម្បត្តិបេតិកភណ្ឌរូបិយទី៤ហើយរបស់កម្ពុជា ដែលត្រូវបានអង្គការយូណេស្កូទទួលស្គាល់ជាផ្លូវការ បន្ទាប់ពីប្រាសាទអង្គរវត្តដែលចុះបញ្ជីនៅឆ្នាំ១៩៩២ ប្រាសាទព្រះវិហារចុះបញ្ជីនៅឆ្នាំ២០០៨ និងប្រាសាទសំបូរព្រៃគុកដែលចុះបញ្ជីនៅឆ្នាំ២០១៧។

ប្រាសាទកោះកេរ ស្ថិតនៅក្នុងភូមិកោះកេរ្តិ៍ ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។ ប្រាសាទនេះមានឈ្មោះដើមថា លិង្គបុរៈ ឬឆោកគគីរ និងមានចម្ងាយប្រមាណ១២០គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប និងមានចម្ងាយប្រមាណ៦០គីឡូម៉ែត្រពីទីរួមខេត្តព្រះវិហារ ហើយមានចម្ងាយ៤៦០គីឡូម៉ែត្រពីរាជធានីភ្នំពេញ៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...