ចាប់​ជន​ទំនើង​​ចោលការ​សិក្សាដើរ​មិន​ចូល​ផ្ទះ ​​​​ប្រគល់ឱ្យអាណាព្យាបាល​ធ្វើ​កិច្ចសន្យា​ដុស​ក្អែល​​បន្ត​

94
0 14

ខេត្តកំពង់ស្ពឺ ៖ កាលពី​យប់​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០២៣ កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​សាមគ្គី​មុនី​ជ័យ សហការ​ជាមួយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​មូលដ្ឋាន បាន​ធ្វើការ​ចេញ​ល្បាត​នៅ​ចំណុច​ភូមិ​សាស្ត្រ ឃុំ​ពាំង​ល្វា ឃុំ​ភ្នំ​តូច ឃុំ​ក្រាំងចេក នៃ​ស្រុក​សាមគ្គី​មុនី​ជ័យ ខេត្តកំពង់ស្ពឺ ឈាន​ដល់​ការ​ឃាត់​មុខសញ្ញា​ជា​ជន​ទំនើង​ចំនួន​០៦​នាក់ ដែលបោះបង់​ចោលការសិក្សា ដើរ​លេងមិន​ចូល​ផ្ទះ ជាមួយ​​មិត្ត​ភក្តិ និង​ប្រើប្រាស់​គ្រឿងញៀន ត្រូវ​ចាប់​កោស​ក់​អប់រំ និង​ប្រគល់ឱ្យ​​អាណាព្យាបាល​ធ្វើ​កិច្ចសន្យា​យក​ទៅ​ដុស​ក្បាល​ក្អែល​បន្ត ។

ជន​ទំនើង​ទាំង​៦នាក់ ក្រុម​ទី​១ ឃុំ​ពាំ​ល្វា មាន ៖ ១-ឈ្មោះ​កុ​ល ឧត្តម ភេទ​ប្រុស អាយុ​២២ឆ្នាំ រស់នៅ​ភូមិ​សា​រ៉ា​ម ឃុំ​ពាំង​ល្វា ស្រុក​សាមគ្គី​មុនី​ជ័យ ខេត្តកំពង់ស្ពឺ (​តេស្ត៍​ទឹកនោម​វិជ្ជមាន​) ។
២-ឈ្មោះ អាន ភ័ស ភេទ​ប្រុស អាយុ​២៧ ឆ្នាំ រស់នៅ​ភូមិ​សា​រ៉ា​ម ឃុំ​ពាំង​ល្វា ស្រុក​សាមគ្គី​មុនី​ជ័យ ខេត្តកំពង់ស្ពឺ (​តេស្ត​ទឹកនោម​វិជ្ជមាន​) ។

94 free

ដោយឡែក ក្រុម​ទី​២-ឃុំ​ភ្នំ​តូច មាន ១-​ឈ្មោះ ផល់ ផា​ន់​និ​ត ភេទ​ប្រុស អាយុ​២៣ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ព្រាល ឃុំ​ភ្នំ​តូច ស្រុក​សា​មគ្គ​មុនី​ជ័យ ខេត្តកំពង់ស្ពឺ (​តេស្ត​ទឹកនោម វិជ្ជមាន​) ។ ២-​ឈ្មោះ រឿ​ន ជីវន្ត ភេទ​ប្រុស អាយុ​២៨ ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ព្រាល ឃុំ​ភ្នំ​តូច ស្រុក​សាមគ្គី​មុនី​ជ័យ ខេត្តកំពង់ស្ពឺ (​តេស្ត​ទឹកនោម វិជ្ជមាន​) ។

ក្រុម​ទី​៣-ឃុំ​ក្រាំងចេក មាន ៖ ១-​ឈ្មោះ ណ​ន សុភា ភេទ​ប្រុស អាយុ​១៥ ឆ្នាំ រស់នៅ​ភូមិ​ស្វាយ​ជួរ ឃុំ​ក្រាំងចេក ស្រុក​សាមគ្គី​មុនី​ជ័យ ខេត្តកំពង់ស្ពឺ ។ ២.-ឈ្មោះ ផល់ ឧត្តម ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ក្រឹម ឃុំ​ក្រាំងចេក ស្រុក​សាមគ្គី​មុនី​ជ័យ ខេត្តកំពង់ស្ពឺ ។

ពេល​ឃាត់ខ្លួន​ជន​ទំនើង សមត្ត​កិច្ច​បាន​ធ្វើការ​ដកហូត​វត្ថុតាង​រួម​មាន ៖
.​ឧបករណ៍​កែ​ច្នៃ​សំរាប់​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន
.​ម៉ូតូ​ចំនួន​៣គ្រឿង (​មាន​ឯកសារ​ត្រឹមត្រូវ​)
.​ទូរ​ស័​ព្ទៃ​ចំនួន​៣គ្រឿង ។

ក្រោយ​ឃាតខ្លួន​ជន​ទំនើង​ទាំង​៦​នាក់ សមត្ត​កិច្ច​បាន​កោស​ក់ និង​អប់រំ ធ្វើ​កិច្ចសន្យា ហើយ​អាណាព្យាបាល​ធ្វើ​លិខិតធានា​យក​ទៅ​ដុសក្អែល​បន្ត ។

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...