អធិការខណ្ឌដូនពេញ ចុះស្រង់ទិន្ន័យសិស្សសាលាដែលជាសមាសភាពក្រុមក្មេងទំនើង

94
0 21

នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ លោកវរ:សេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានដឹកនាំគណ:អធិការ នាយប៉ុស្តិ៍ នាយផ្នែក ចុះជួបជាមួយលោកនាយកសាលា លោកគ្រូ អ្នកគ្រូ នៅតាមបណ្តាសាលារៀនក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ដើម្បីស្រង់ទិន្ន័យសិស្សសាលាដែលជាសមាសភាពក្រុមក្មេងទំនើង តែងតែអុកឡុក ឬបង្ករឿងក្នុងសាលា។

94 free

ការចុះស្រង់ទិន្ន័យនេះ គឺដើម្បីងាយស្រួលក្នុងការគ្រប់គ្រង ក៏ដូចជាបង្ការទប់ស្កាត់សភាពការណ៍ដែលអាចកើតមានឡើងក្នុងសាលា និងរក្សាបាននូវសណ្តាប់ធ្នាប់ក្នុងសង្គម ។

ជាមួយគ្នានេះ លោកអធិការខណ្ឌដូនពេញ ក៏បានផ្តល់នូវលេខទូរស័ព្ទសំរាប់ទំនាក់ទំនង ជាការបង្កលក្ខណ:ងាយស្រួលនៅពេលមានសភាពការណ៍កើតឡើង ដើម្បីអាចរាយការណ៍មកសមត្ថកិច្ចចុះអន្តរាគមន៍ទាន់ពេលវេលា​។

បើតាមការសង្កេត មួយរយៈចុងក្រោងនេះ នៅតាមសាលារៀនក៏ដូចជានៅតាមទីសាធារណៈមានក្រុមក្មេងទំនើង និងសិស្សសាលាមួយចំនួនបានបង្កភាពអាណាធិបតេយ្យវាយកាប់ចាក់គ្នា ដែលបញ្ហានេះធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសណ្ដាប់សង្គមយ៉ាងខ្លាំង៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...