បំណុលពិភពលោកកើនឡើងដល់កម្រិតខ្ពស់បំផុត ៣០៧ពាន់ពាន់លានដុល្លារ

94
0 23

វ៉ាស៊ីនតោន៖ វិទ្យាស្ថានហិរញ្ញវត្ថុអន្តរជាតិ (IIF) បានឱ្យដឹងថា បំណុលពិភពលោកបានកើនឡើង ១០ពាន់ពាន់លានដុល្លារនៅឆមាសទី១ ឆ្នាំ២០២៣ ដែលធ្វើឱ្យចំណែកបំណុលធៀបនឹងផលិតផលក្នុកស្រុកសរុបពិភពលោកកើនឡើងបន្ទាប់ពីបានធ្លាក់ចុះជិតពីរឆ្នាំដោយសារកំណើនអតិផរណា។

94 free

របាយការណ៍ចេញផ្សាយដោយវិទ្យស្ថាន IIF ដែលស្ថាប័នតំណាងឱ្យធនាគារអន្តរជាតិ និងស្ថាប័នហិរញ្ញវត្ថុធំៗក្នុងពិភពលោកកាលពីថ្ងៃអង្គារឲ្យដឹងថា បំណុលបានកើនឡើងដល់បរិមាណខ្ពស់បំផុត ៣០៧ពាន់ពាន់លានដុល្លារ ពោលកើនឡើង«គួរឱ្យភ្ញាក់ផ្អើល» ចំនួន ១០០ពាន់លានដុល្លារក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ។ សហរដ្ឋអាមេរិក ជប៉ុន អង់គ្លេស និងបារាំងបាននាំមុខគេនៅក្នុងកំណើនបំណុលនេះ។

បើធៀបនឹងចំណែកនៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោកវិញ បំណុលសកលបានកើនឡើងដល់ ៣៣៦% ពី ៣៣៤% នៅដំណាច់ឆ្នាំមុន ហើយវិទ្យាស្ថាន IIF បានព្យាករ ថានឹងកើនឡើងដល់ ៣៣៧% នៅដំណាច់ឆ្នាំ២០២៣ ដែលភាគច្រើនត្រូវបានជំរុញដោយឱនភាពថវិការបស់រដ្ឋាភិបាលជាច្រើន។ ទោះជាយ៉ាងណា កម្រិតនេះនៅតែទាបជាងកម្រិត ៣៦២% នៃ ផ.ស.ស ពិភពលោកដែលបានកើតមាននៅក្នុងត្រីមាសទីមួយឆ្នាំ២០២១៕

 

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...