អគ្គស្នងការរងនគរបាលជាតិកំពុងស្រាវជ្រាវជាបន្ទាន់រកស្ត្រីមួយក្រុមដែលវាយទាត់ធាក់ទៅលើស្រ្តីម្នាក់ទៀតក្នុងបន្ទប់

94
0 60

ភ្នំពេញ៖ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាកម្លាំងជំនាញស្រាវជ្រាវជាបន្ទាន់រកស្ត្រីមួយក្រុមដែលវាយទាត់ធាក់ទៅលើស្រ្តីម្នាក់ទៀតក្នុងងបន្ទប់។

ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបញ្ជាក់ឲ្យដឹងថា នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ថាមានករណីហិង្សារវាងស្រ្តីមួយក្រុមវាយទាត់ទាក់ទៅលើស្រ្តីម្នាក់ទៀតដែលកំពុងដេកដួលក្នុងបន្ទប់ ក្រោយពីបានឃើញព័ត៌មាននេះភ្លាម លោក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ បានបញ្ជាកម្លាំងជំនាញស្រាវជ្រាវជាបន្ទាន់ ដើម្បីមានវិធានការតាមផ្លូវច្បាប់។

94 free

ជាមួយនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញក៏អំពាវនាវប្រជាពលរដ្ឋជួយសហការជាមួយសមត្ថកិច្ចដើម្បីស្វែងរកទីតាំងដែលមានអំពើហិង្សានោះ។

គួរឱ្យដឹងដែរថា វីដេអូដែលស្រ្តីមួយក្រុមបានព្រួតវាយ ទាត់ធាក់ ស្ត្រីម្នាក់ដេកដួលក្នុងបន្ទប់ត្រូវបានចែកចាយលើបណ្តាញសង្គម ដោយមានភ្ជាប់សារថា៖«ករណី ព្រួតវាយទៅលើនារីម្នាក់ ហើយត្រូវបានជនសង្ស័យ គំរាមកុំឲ្យប្រាប់ម្ដាយ ឪពុក។ ករណីខាងលើនេះកើតឡើង នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង៤យប់ ដែលស្ថិតនៅ ខណ្ឌមានជ័យ រាជធានីភ្នំពេញ»៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...