មន្ទីររ៉ែ និងថាមពលខេត្តរតនគិរី ចុះទប់ស្កាត់ការជីក កកាយរុករករ៉ែត្បូងធម្មជាតិនៅស្រុកបរកែវ និងស្រុកលំផាត់

94
0 22

ខេត្តរតនគីរី៖ កាលពីព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ មន្ទីរ៉ែ និង ថាមពលខេត្តរតនគិរី ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ពីលោក អ៑ុងហួ ប្រធានមន្ទីរ៉ែនិងថាមពលខេត្ត ដោយមានការសម្របសម្រួលនីតិវិធី ពីឯកឧត្តម ងឹនពេជ្រ ប្រធានព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តរតនគីរី និងមានការសហការ ពីកម្លាំងនគរបាលរបស់ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តរតនគីរីកម្លាំងកងរាជអាវុធហត្ថខេត្តរតនគិរី។

លោក អ៊ុង ហួរ ប្រធានមន្ទីរ៉ែ និងថាមពលខេត្តរតនគិរី បានប្រាប់មកដល់ក្រុមអ្នកសារព័ត៌មានយើងថា នៅក្នុងកិច្ចប្រតិបត្តិការចុះទប់ស្កាត់ការ ការរុករករ៉ែត្បូងធម្មជាតិពីសំណាក់ក្រុមកុងសែដែលកំពុងឃោសនានិងបោកបញ្ឆោតឲ្យប្រជាពលរដ្ឋជនជាតិដើមភាគតិច ទីទាល់ក្រឱ្យចុះកកាយរុករករ៉ែត្បូងធម្មជាតិនៅក្នុងរណ្ដៅដី ដ៏សែនជ្រៅ និងមហាគ្រោះថ្នាក់យ៉ាងអនាធិបតេយ្យដោយគ្មានច្បាប់អនុញ្ញាត ទាល់តែសោះនោះ។

លោកបន្តថា ក្នុងកិច្ចប្រតិបត្តិការចុះទប់ស្កាត់ទ្រង់ទ្រាយធំ នេះ មន្ទីរបានប្រើប្រាស់កម្លាំងសរុបចំនួន២៧នាក់ ក្នុងនោះកម្លាំងរបស់មន្ទីរ៉ែ និងថាមពលសរុបចំនួន ៧នាក់ កម្លាំងនគរបាលរបស់ស្នងការ នៃស្នងការ ដ្ឋាននគរបាលខេត្តរតនគិរីចំនួន១២ នាក់កម្លាំងកងរាជអាវុធហត្ថខេត្តរតនគិរីចំនួន៨នាក់ផងដែរ ដោយបែងចែកជា២ ក្រុម។ ក្នុងនោះក្រុមទី ១ ចេញដំណើរទៅស្រុកលំផាត់ខេត្តរតនគិរី និងក្រុមទី ២ ចេញដំណើរទៅស្រុក បកែវខេត្តរតនគិរី មធ្យោបាយធ្វើដំណើរដោយរថយន្តនិងម៉ូតូ។

94 free

ក្នុងកិច្ចប្រតិបត្តិការ នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះពុំទទួលបានលទ្ធផលជាវិជ្ជមានដុំកំភួនអ្វីនោះទេ ដោយសារ កម្មករដែលតែងតែធ្វើសកម្មភាពជីករុករករ៉ែត្បូងទាំង២ស្រុកខាងលើនេះ បានដឹងខ្លួនជាមុនហើយក៏គេចខ្លួនបាត់អស់ ដោយបន្សល់ទុកនូវរោងប្រក់តង់កៅស៊ូ ដុំ សម្រាប់ រវៃ យកអាចម៍ដីរ៉ែត្បូងឡើងមកលើ និងឃើញមានសំបកកំប៉ុងភេសជ្ជៈសំបកដបទឹកសុទ្ធ។

នៅក្នុងកិច្ចសហប្រតិបត្តិការចុះទប់ស្កាត់ការជីករុករករ៉ែត្បូងធម្មជាតិយ៉ាងអាណាធិបតេយ្យនេះកម្លាំងរបស់យើងបានប្រមូលសម្ភារៈដែលបម្រើឲ្យការប្រព្រឹត្តបទល្មើសទាំងអស់នោះរួចកំទេចចោលនៅនឹងកន្លែងផងដែរ។ ទោះបីជាយ៉ាងនេះក៏ដោយ លោក អ៑ុងហួ ប្រធានមន្ទីរ៉ែ និង ថាមពលខេត្តរតនគិរីបានបញ្ជាក់នូវ ជំហរយ៉ាងម៉ឺងម៉ាត់ថា ថ្ងៃនេះទៅមិនជួប ថ្ងៃក្រោយទៅទៀត គឺទៅរហូត ក្នុងកិច្ចការទាំងអស់នេះគឺយើងធ្វើដូចភ្លៀងរលឹម មិនអាចប្រលែងដៃចោលនោះទេ។

ជាមួយគ្នានេះ លោកប្រធានមន្ទីរបានសំណូមពរសូមបងប្អូនប្រជាពលរដ្ឋយើងឈប់ចាញ់បោកពួកកុងសែទាំងអស់នោះ ដែលនាំឲ្យគ្រោះថ្នាក់រហូតអ្នកខ្លះបាត់បង់ជីវិតដូចដែលធ្លាប់មានកន្លងមក ។ សូមបងប្អូនទៅរកមុខរបរណាដែលស្របច្បាប់ ហើយមិនមានហានិភ័យដល់ខ្លួន ដូចជាធ្វើចំការស្រែ ឬ ដាំដំណាំបន្លែបង្ការធម្មជាតិ តាមប្រពៃណីល្អ របស់បងប្អូនយើងដែលធ្លាប់ធ្វើកន្លងមក៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...