ពេលនេះដឹងការពិតហើយ! សមត្ថកិច្ចខេត្តសៀមរាបបានបង្ហាញអត្តសញ្ញាណ អ្នកបើកបរ Audi Q7 ដែលបុកគេស្លា.ប់ នៅផ្លូវវត្តបូព៌

94
0 3,961

ខេត្តសៀមរាប៖ ជនរងគ្រោះម្នាក់បានស្លាប់បាត់បង់ជីវិត​ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយ គួរអោយរន្ធត់ បង្កឡើងដោយរថយន្តមួយគ្រឿង បើកបរមិនមានការប្រុងប្រយ័ត្នទៅបុកនិងម៉ូតូជនរងគ្រោះ ដែលកំពុងបើកបរក្នុងទិសដៅផ្ទុយគ្នា បណ្តាលឲ្យស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្រ។

ករណីនេះបានកើតឡើងនៅវេលាម៉ោង ២១:១៥នាទីយប់ ថ្ងៃទី ៥ ខែមិថុនា​ ឆ្នាំ២០២៣ ត្រង់មុខភោជនីយដ្ឋាន ហាសុិ (The Hashi Japanese) ដែលស្ថិតនៅលើផ្លូវ អាចារ្យហែមចៀវ (ផ្លូវវត្តបូព៌) ក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។

សមត្ថកិច្ចបានឱ្យ អង្គភាពសារព័ត៌មានយើងដឹងថា៖ ជនបង្កមានឈ្មោះ មុិ ម៉ាច ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅក្នុងភូមិ ដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប បើកបរក្នុងទិសដៅពីជើងទៅត្បូង មកដល់កន្លែងកើតហេតុក៍បានបុកម៉ូតូ មួយគ្រឿងពេញទំហឹង ម៉ាក ហុងដាឌ្រីម ពណ៍ខ្មៅ ផ្លាកលេខ តាកែវ 1O-7336 ដែលអ្នកបើកបរមានឈ្មោះ សួន សុខុមឌីឡា ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប បើកបរក្នុងទិសដៅផ្ទុយគ្នា បណ្តាលឲ្យជនរងគ្រោះរងរបួសធ្ងន់ ភ្លាមៗត្រូវបានរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរសម្រាកព្យាបាលសម្ភព សុឹង រិទ្ធីរ៉េត ព្យាយាមដឹកយកទៅសង្គ្រោះ តែជាអកុសលបានស្លាប់បាត់បង់ជីវិតនៅពាក់កណ្តាលផ្លូវ។

94 free

សមត្ថកិច្ចបន្តថា ហេតុការណ៍នេះបាន បណ្ដាលឲ្យអ្នកបើកបរម៉ូតូដែលមានពាក់មួកសុវត្ថិភាព ស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម រងការខូចខាតម៉ូតូមួយគ្រឿង និងខូចខាតរថយន្តមួយគ្រឿង។ ចំណែកអ្នកបើកបររថយន្ត Audi Q7 ដែលព្យាយាមរត់គេច ត្រូវបានកម្លាំងជំនាញឃាត់ខ្លួន បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប។ សមត្ថកិច្ចបានបញ្ជាក់ទៀតថា មូលហេតុដែលបណ្ដាលឱ្យមានឧបទ្ទវហេតុនេះ គឺមកពីអ្នកបើកបររថយន្ត បើកបរក្នុងស្ថានភាពស្រវឹង និងមិនប្រកាន់ស្តាំ។

សូមរលឹកថាកន្លងមកឃើញក្នុងបណ្តាញសង្គមហ្វេសប៊ុកចែកចាយរូបភាពជនបង្ក ដោយមានអ្នកយករូបមិនពិតទៅផុស ដោយទទួលព័ត៌មានមិនច្បាស់លាស់ធ្វើឲ្យមានការភាន់ច្រឡំ ចំពោះករណីខាងលើនេះ ចំណែករថយន្ត Lexus RX300 ពណ៌ខ្មៅ មានស្លាកលេខ ភ្នំពេញ 2N-6280 បានចុះផ្សាយថា មានអ្នករំដោះជនបង្កនោះក៍មិនពិតដែរ។ ម្ចាស់រថយន្តស្គាល់គ្នាជាមួយជនបង្ក បានបើកមកមើល ហើយជនបង្កភិតភ័យក៍រត់ចូលរថយន្តរបស់គាត់ តែម្ចាស់រថយន្ត Lexus មិនមានបំណងបើកចេញឡើយ ថែមទាំងបាននៅជួយដោះស្រាយក្នុងករណីនេះថែមទៀតផង។ ដូច្នេះសូមបងប្អូនសាធារណៈជន និងបងប្អូនអ្នកសារព័ត៌មានសូមកែតម្រូវផងដើម្បីកុំឲ្យមានការភាន់ច្រឡំបន្តទៀត៕

ក្រោយពេលកើតហេតុ ជំនាញបានធ្វើការវាស់វែង ត្រួតពិនិត្យកន្លែងកើតហេតុ និងបាននាំយកវត្ថុតាងទាំងអស់ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចំណែកសាកសព សមត្ថកិច្ចបានប្រគល់សាកសពជូនសាច់ញាតិ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។ បច្ចុប្បន្នកំលាំងជំនាញបានធ្វើការកសាងសំណុំរឿងតាមនិតិវិធីបញ្ជូនទៅតុលាការបន្ត៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...