ស្នងការនគរបាលខេត្តព្រៃវែង វែកមុខនាំខ្លួនក្មេងស្រីៗវាយតប់គ្នាមកអប់រំ

94
0 52

ដើម្បីបន្តអនុវត្តការបោសសម្អាតក្មេងទំនើង និងសិស្សានុសិស្សគេចសាលា ស្នងការនគរបាលខេត្តព្រៃវែងបញ្ជាឲ្យនាំខ្លួនភ្លាមៗនូវក្មេងស្រីសិស្សសាលាពីរក្រុម វាយតប់គ្នាហុយដីទ្រលោមនៅតាមទីសាធារណៈមកអប់រំ បន្ទាប់ពីបានឃើញវីដេអូវាយតប់គ្នានៅតាមបណ្តាញសង្គមអ៊ីនធឺណេតនាពេលថ្មីៗនេះ។

94 free

ក្រោយទទួលបានព័ត៌មានថា មានករណីក្មេងស្រីសិស្សសាលាពីរក្រុមវាយតប់គ្នាកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣, លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន បានដាក់បទបញ្ជាឲ្យកម្លាំងសមត្ថកិច្ចពាក់ព័ន្ធនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ចុះស្រាវជ្រាវស៊ើបអង្កេតករណីនេះ រហូតឈានដល់កំណត់មុខសញ្ញា ចុះនាំខ្លួនក្រុមក្មេងស្រីៗខាងលើ មកស្នងការដ្ឋានគរបាលខេត្តព្រៃវែង ដើម្បីសាកសួរបំភ្លឺ និងអប់រំណែនាំ ធ្វើកិច្ចសន្យា រួចអញ្ជើញអាណាព្យាបាលមកអះអាងធានា ទើបអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ។

គួរបញ្ជាក់ដែរថា នៅក្នុងសង្គមយើងសព្វថ្ងៃមានសិស្សានុសិស្សគេចសាលា និងក្រុមក្មេងទំនើងកំពុងបង្កបញ្ហាជាច្រើនករណី ដែលជាហេតុបណ្តាលឲ្យតាមភូមិសាស្ត្រក្នុងក្រុង-ខេត្ត រាជធានី កើតឡើងរឿងអសន្តិសុខ ដូច្នេះហើយទើបស្នងការនគរបាលខេត្ត-ក្រុង កំពុងដុតដៃ ដុតជើង អនុវត្តការបោសសម្អាតក្មេងទំនើង និងសិស្សានុសិស្សគេចសាលាយ៉ាងសកម្មបំផុតនាពេលបច្ចុប្បន្ន៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...