នាយករដ្ឋមន្រ្តីថៃ គ្រោងមកទស្សនកិច្ចនៅកម្ពុជាចុងខែកញ្ញានេះ

94
0 15

នាយករដ្ឋមន្រ្តីថៃ លោក Srettha Thavisin នឹងមកទស្សនកិច្ចនៅកម្ពុជាចុងខែកញ្ញានេះ ក្នុងគោលបំណងជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរបន្ថែមទៀត នេះបើយោងតាមអ្នកនាំពាក្យរដ្ឋាភិបាលរបស់កម្ពុជា។

អ្នកនាំពាក្យ លោក ប៉ែន បូណា ត្រូវនិយាយបន្តថា យើងជាអ្នកជិតខាងគ្នា ហើយយើងទាំងពីរមាននាយករដ្ឋមន្ត្រីថ្មី ដូច្នេះវាជាការល្អក្នុងការជួបគ្នាដើម្បីបន្តកិច្ចសហប្រតិបត្តិការ និងជំរុញទំនាក់ទំនងបន្ថែមទៀត ។ ទោះជាយ៉ាងនេះក្តី លោកថាមិនទាន់មានរបៀបវារៈកំណត់ ឬបង្ហាញពីកិច្ចព្រមព្រៀងដែលនឹងត្រូវចុះហត្ថលេខាក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោក Srettha មកកាន់ទីក្រុងភ្នំពេញនោះទេ។

94 free

លោក Srettha នឹងជួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលត្រូវបានតែងតាំងជានាយកប្រតិបត្តិកំពូលរបស់កម្ពុជានៅថ្ងៃតែមួយជាមួយមេដឹកនាំថៃកាលពីខែមុន។ ដំណើរទស្សនកិច្ចរបស់លោក Srettha ត្រូវបានពិភាក្សាក្នុងជំនួបនាពេលថ្មីៗនេះ រវាងលោក Sarun Charoensuwan លេខាធិការអចិន្ត្រៃយ៍នៃក្រសួងការបរទេសថៃ និងលោក សឿង រ័ត្នឆាវី រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា នៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅទីក្រុងបាងកក។

ក្នុងជំនួបនោះ ភាគីទាំងពីរបានពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ការអប់រំ ទេសចរណ៍ ការងារដោះមីន និងកិច្ចសហប្រតិបត្តិការបច្ចេកទេស។ អ្នកនាំពាក្យ លោក ប៉ែន បូណា មានប្រសាសន៍ថា កម្ពុជា និងថៃ មានទំនាក់ទំនងល្អ ក្រោមការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយប្រជាជាតិទាំងពីរទទួលបានផលប្រយោជន៍យ៉ាងច្រើនពីកិច្ចសហប្រតិបត្តិការរបស់ពួកគេ៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...