រថយន្តក្រុង វីរៈរិទ្ធី បុកម៉ូតូបណ្តាលឲ្យមនុស្សស្លាប់ (០១នាក់) នៅស្រុកប្រាសាទបាគង ខេត្តសៀមរាប

94
0 45

ខេត្តសៀមរាប៖ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តក្រុងឈ្មោះ វីរៈរិទ្ធី បុកជាមួយម៉ូតូ បានបណ្តាលឲ្យមនុស្សស្លាប់(០១នាក់)នៅនិងកន្លែងកើតហេតុ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ២២និង១០នាទីយប់ ត្រូវថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតនៅខាងកើតរង្វង់មូលផ្ការំដួល ក្នុងភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
94 free
ជនរងគ្រោះមានឈ្មោះ ហ៊ីង ហុល អាយុ ៣៩ឆ្នាំ រស់នៅភូមិសំរោង ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប បានជិះម៉ូតូម៉ាកសង់ឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប 1AJ-9757 ។ ចំណែករថយន្តក្រុងដឹកអ្នកដំណើរ ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 3C-8008 (តៃកុងឡានរត់បាត់ស្រមោល)។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះវាស់វែងកត់កំណត់ហេតុ និងស្វែងរកគ្រួសារជនរងគ្រោះ ដើម្បីមកទទួលសាកសពយកទៅធ្វើបុណ្យតាមប្រពៃណី។
94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...