នគរបាលឃាត់បានយុវតីម្នាក់ ក្នុងចំណោម៤នាក់ ដែលព្រួតគ្នាវាយលើយុវតីម្នាក់ទៀតក្នុងផ្ទះសំណាក់ផ្អើលហ្វេសបុកកាលពីសប្តាហ៍មុន

94
0 79

ភ្នំពេញ៖ នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ នគរបាលជំនាញព្រហ្មទណ្ឌបានឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកចំនួន៤នាក់ ដែលបានព្រួតគ្នាវាយយុវតីម្នាក់នៅក្នុងផ្ទះសំណាក់កាលពីសប្តាហ៍មុន ព្រោះខឹងជនរងគ្រោះចោទថាពួកខ្លួនលួចស្បែកជើង។

ការឈានដល់ការឃាត់ខ្លួនបានជនសង្ស័យម្នាក់ ក្នុងចំណោមជនសង្ស័យ ៤នាក់ គឺសម្រេចទៅបានតាមបទបញ្ជារបស់អគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ កាលពីថ្ងៃទី២០ ខែកញ្ញា កន្លងទៅ។

ជនសង្ស័យទាំង ៤នាក់នោះ បានប្រព្រឹត្តបទល្មើសហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសទៅលើយុវតីម្នាក់បណ្តាលឱ្យរងរបួសចុងពេញដងខ្លួន របួសជាំភ្នែកស្តាំ ជាំត្រចៀកឆ្វេង និងចុកពោះខាងឆ្វេង ដែលប្រព្រឹត្តនៅសំណាក់លេខ៣៤២ ផ្លូវលេខ២៧១ ភូមិ៥ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣។

94 free

បច្ចុប្បន្នជនសង្ស័យខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។

ចំណែកឯជនសង្ស័យ ៣នាក់ទៀត ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក ប៊ុន សត្យា បានបញ្ជាក់ថា សមត្ថកិច្ចកំពុងតែបន្តស្រាវជ្រាវជាបន្តទៀតដើម្បីយកមកចាត់តាមនីតិវិធីច្បាប់ ដោយពុំមានការលើកលែងឡើយ។

សូមជម្រាបថាវីដេអូប្រើប្រាស់អំពើហិង្សាមួយ ត្រូវបានគេចែកចាយនៅតាមបណ្ដាញសង្គម Facebook កាលពីសប្ដាហ៍កន្លងទៅនេះ ដោយបង្ហាញថា នារីម្នាក់ត្រូវបាននារីមួយក្រុមព្រួតគ្នាវាយបណ្ដាលឲ្យរងរបួស ក្នុងផ្ទះសំណាក់មួយកន្លែង ដែលមានទីតាំងស្ថិតនៅខណ្ឌមានជ័យ រាជធានីភ្នំពេញ៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...