អាជ្ញាធរខេត្តព្រះសីហនុ ផ្អាកឲ្យធ្វើដំណើរបណ្តោះអាសន្នលើកំណាត់ផ្លូវជាតិលេខ៤ នៅចំណុចគីឡូម៉ែត្រ លេខ១៥៣-១៥៤

94
0 19

ខេត្តព្រះសីហនុ៖ ដោយសារតែនៅម៉ោង៩និង៣០នាទីព្រឹកថ្ងៃ២៧ កញ្ញានេះ កំពស់ទឹកឡើងដល់០.៦ម៉ែត្រ នៅចន្លោះគីឡូម៉ែត្រ លេខ១៥៣ និង១៥៤ តាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតភូមិស្ទឹងឆាយខាងត្បូង ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ រដ្ឋបាលខេត្តនេះ បានប្រកាសឲ្យប្រជាពលរដ្ឋ ផ្អាកធ្វើដំណើរជាបណ្តោះអាសន្នសិន។

94 free

ដើម្បីធានាដល់សុវត្ថិភាពក្នុងការធ្វើដំណើរ រដ្ឋបាលខេត្តសូមធ្វើការផ្អាកចរាចរណ៍នៅត្រង់ទីតាំងខាងលើជាបណ្តោះអាសន្នសិន។ សូមសាធារណជន និងបងប្អូនប្រជាពលរដ្ឋ រកផ្លូវវៀងជាបណ្តោះអាសន្នសិន ឬអាចប្រើប្រាស់ផ្លូវល្បឿនលឿន៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...