ក្រុងសៀមរាប៖ រថយន្តពាក់ផ្លាកលេខ កម្ពុជា-LIKY1212 បានប៉ះគ្នាជាមួយម៉ូតូ បណ្ដាលឱ្យមនុស្សរងរបួស ៣នាក់

94
0 45

ក្រុងសៀមរាប៖ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តជាមួយនឹងម៉ូតូ បានបណ្ដាលឲ្យមានមនុស្សរងរបួសចំនួន ៣នាក់ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៣និង៥៥នាទី ត្រូវនិងថ្ងៃ២៧ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតនៅភូមិត្រពាំងត្រែង សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ។

ជនរងគ្រោះមានគ្នា ៣នាក់ មានអាយុ ១៨,១៩ និង ២៥ឆ្នាំ (ស្រីទាំង៣) ជិះម៉ូតូម៉ាកសង់ឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ 1AQ-2164។ ចំណែករថយន្តបើកបរដោយបុរសម្នាក់ មានគ្នា២នាក់នៅក្នុងនោះ  ដែលរថយន្តម៉ាក Ford Territory ពណ៌ស ពាក់ផ្លាកលេខ កម្ពុជា-LIKY1212 ។

94 free

ប្រភពបានឲ្យដឹងថា៖ រថយន្តខាងលើនេះ ឈប់ចតនៅលើចិញ្ចើមផ្លូវ ប៉ុន្តែបានបត់មិនប្រយ័ត្ន ពីកើតទៅលិច ចំណែកម៉ូតូបានមកពីលិចទៅកើតវិញ លុះមកដល់ត្រង់ចំណុចកើតហេតុខាងលើ បានប៉ះគ្នា រងការខូចខាតទ្វារថយន្ត និងម៉ូតូ ចំណែកមនុស្សរងរបួសចំនួន ៣នាក់ (អ្នកជិះម៉ូតូ) ក្នុងនោះមានម្នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះវាស់វែងកត់កំណត់ហេតុ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់ ។

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...