ប្រាក់ឈ្នួលអប្បបរមាកម្មករសម្រាប់ឆ្នាំ២០២៤ គឺ២០៤ដុល្លារក្នុង១ខែ

94
0 25

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ ចេញសេចក្តីជូនដំណឹង ស្តីពីការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៤។

ចំពោះការកំណត់ប្រាក់ឈ្នួលនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចបន្ថែម ២ដុល្លារ ក្នុង១ខែ ទៅលើតួលេខ២០២ដុល្លារ ដែលជាលទ្ធផលបោះឆ្នោតរបស់ក្រុមប្រឹក្សាជាតិ ប្រាក់ឈ្នួលអប្បបរមា។ ដូច្នេះ ប្រាក់ឈ្នួលអប្បបរមាថ្មី សម្រាប់ឆ្នាំ២០២៤ គឺ២០៤ដុល្លារ ក្នុង១ខែ (កើន៤ដុល្លារ ប្រៀបធៀបជាមួយឆ្នាំ២០២៣ ដែលមានត្រឹម២០០ដុល្លារ)។

94 free

ទោះតិចក្តីច្រើនក្តី នៅតែជាការគិតគូររបស់រាជរដ្ឋាភិបាល ចំពោះកម្មករកម្មការិនី, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានសម្រេចបន្ថែមថវិកា២ ដុល្លារលើប្រាក់ឈ្នួលដែលបានសម្រេច ធ្វើឱ្យប្រាក់ខែគោលកម្មករនិយោជិតនៅឆ្នាំ២០២៤ កើនដល់ ២០៤ ដុល្លារ៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹង ស្តីពីការកំណត់ប្រាក់ឈ្នួលអប្បបរមា៖

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...