រដ្ឋាភិបាលថៃ យល់ព្រមឱ្យកសិករផ្អាក សងបំណុលធនាគារ រយៈពេល៣ឆ្នាំ ដែលនឹងចាប់ផ្តើមពីថ្ងៃទី១ ខែតុលា

94
0 16

បរទេស ៖ ប្រទេសថៃ បានអនុម័តផែនការផ្អាក ការសងបំណុល ដែលនឹង ផ្តល់អត្ថប្រយោជន៍ ដល់កសិកររាប់លាននាក់ ដែលជួបបញ្ហា ក្នុងការសងប្រាក់កម្ចី ដែលមានប្រហែល ២៨៣ ពាន់លានបាត (៨ ពាន់លានដុល្លារ) ខណៈដែលនាយករដ្ឋមន្រ្តីថ្មីរបស់ថៃលោក សេដ្ឋា ថាវីស៊ិន បានដាក់ចេញវិធានការបន្ថែមទៀត ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ។

យោងតាមគេហទំព័រ Yahoo News បានឱ្យដឹងកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ថា ខុទ្ទកាល័យរបស់លោក សេដ្ឋា ថាវីស៊ីន កាលពីថ្ងៃអង្គារបានផ្តល់ ការយល់ព្រមក្នុង ការកំណត់ថវិការដ្ឋ ចំនួន ១២ ពាន់លានបាតក្នុងឆ្នាំនេះ ដើម្បីរ៉ាប់រងថ្លៃប្រាក់ដើម លើប្រាក់កម្ចី ដែលយកដោយកសិករ ប្រមាណ ២,៧ លាននាក់ដែលមានសិទ្ធិ សម្រាប់ការព្យួរបំណុល ឬផ្អាកសងបំណុល ។ រដ្ឋមន្ត្រីលេខាធិការក្រសួងហិរញ្ញវត្ថុថៃ លោក Julapun Amornvivat បានប្រាប់សន្និសីទសារព័ត៌មានមួយថា ការផ្អាកសងធនាគាររយៈពេលបីឆ្នាំ ដែលចាប់ផ្តើមពីថ្ងៃទី១ ខែតុលា ទំនងជានឹងធ្វើឱ្យរដ្ឋាភិបាល ខាតបង់ប្រាក់ប្រហែល ៣០ ពាន់លានបាត ។

94 free

ការបន្ធូរបន្ថយបំណុលសម្រាប់កសិករ ដែលជាមូលដ្ឋានគាំទ្រ ដ៏សំខាន់សម្រាប់គណបក្សភឿថៃ របស់លោក សេដ្ឋ ថាវីស៊ីន នាយករដ្ឋមន្រ្តី ជាផ្នែកមួយ នៃគោលនយោបាយជំរុញសេដ្ឋកិច្ចជាបន្តបន្ទាប់ ដែលបានបង្ហាញដោយរដ្ឋាភិបាលថ្មី ដើម្បីលើកកម្ពស់កំណើន សេដ្ឋកិច្ចជាមធ្យម ៥ភាគរយ ជារៀងរាល់ឆ្នាំ ។ ខណៈពេលដែលរដ្ឋាភិបាលមុន គឺបានចំណាយប្រាក់យ៉ាងច្រើន ក្នុងការកាត់បន្ថយបន្ទុកបំណុលកសិករ ដែលបានបរាជ័យ ក្នុងការទប់ស្កាត់ការកើនឡើងនៃកម្រិតបំណុលគ្រួសារដល់ ៩០ភាគរយ នៃផលិតផលក្នុងស្រុកសរុប ។

លោក Julapun បាននិយាយថា “ពេលវេលានេះនឹងខុសគ្នា ” ដោយបន្ថែមថា រដ្ឋាភិបាលនឹង មិនត្រឹមតែព្យួរការប្រាក់ និងប្រាក់ដើមលើប្រាក់កម្ចី ដែលខ្ចីដោយកសិករប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ការបណ្តុះបណ្តាល ផ្តល់ប្រាក់កម្ចីថ្មីៗ និងការលើកទឹកចិត្តផ្សេងទៀត ដើម្បីកាត់បន្ថយបំណុលអាក្រក់។

យោងតាមការសិក្សា របស់វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច Puey Ungphakorn បានឱ្យដឹងថា ជាង ៩០ភាគរយនៃគ្រួសារ កសិករថៃត្រូវជំពាក់បំណុល ជាមធ្យម ៤៥០.០០០ បាត ហើយវដ្តដ៏អាក្រក់ នៃបំណុល និងការពឹងផ្អែកលើឥណទាន ដើម្បីជំនះបន្ទុកបានរុញច្រានពួកគេ ឱ្យធ្លាក់ចូលទៅក្នុងអន្ទាក់ ៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...