ក្រុងសៀមរាប៖ រថយន្តវ៉េអង ចតតាមផ្លូវគ្មានដាក់ភ្លើងសញ្ញា ត្រូវបានម៉ូតូបុកពីខាងក្រោយ បណ្តាលឲ្យនារីម្នាក់រងរបួសធ្ងន់

94
0 22

ក្រុងសៀមរាប៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តធុនធំវ៉េអង ចតតាមផ្លូវ ត្រូវបានម៉ូតូបុកពីខាងក្រោយ បណ្តាលឲ្យរងរបួសនារីម្នាក់ (ភាគីម៉ូតូ) របួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្រភ្លាមៗ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១៩និង៤៧នាទីយប់ ត្រូវថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវជាស៊ីម ក្នុងភូមិខ្នារថ្មី សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។

94 free

ជនរងគ្រោះមានឈ្មោះ សឿន ម៉ារ៉ាឌី ភេទស្រី អាយុ២០ឆ្នាំ មុខរបរសិស្សរៀនថ្នាក់ទី១២ ស្នាក់នៅភូមិតាចេក សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ជិះម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប 1AJ-9938 រងរបួសធ្ងន់ ចំណែកភាគីរថយន្តម៉ាក ហ៊ីណូ ក្បាលសណ្តោងរម៉ក់ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3F-9921 បានចតនៅតាមបណ្តោយផ្លូវ។

តាមប្រភពបានឲ្យដឹងថា៖ រថយន្តខាងលើបានចតឈប់នៅលើផ្លូវ តាមបណ្តោយផ្លូវជាស៊ីម ដោយមិនមានដាក់ភ្លើងសញ្ញាសម្គាល់អ្វីឡើយ ត្រូវបានម៉ូតូដែលមានទិសដៅពីកើតទៅលិចស្របទិសគ្នា បានបុកពីខាងក្រោយរថយន្តពេញទំហឹង បណ្តាលឲ្យនារីខាងលើរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្រភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះវាស់វែងកត់កំណត់ហេតុ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់ ។

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...