ចាប់ខ្លួនជនជាតិវៀតណាម៥នាក់ ពាក់ព័ន្ធករណីចរាចរណ៍គ្រឿងញៀនជិត៣គីឡូក្រាម នៅច្រកព្រំដែនឡាប៉ាខេ ក្នុងស្រុកកែវសីមា

94
0 37

ខេត្តមណ្ឌលគិរី៖ ជនជាតិវៀតណាម ចំនួន៥នាក់ ត្រូវបានកម្លាំងនគរបាលច្រកទ្វារព្រំដែនទ្វេភាគីឡាប៉ាខេ សហការជាមួយអធិការដ្ឋាននគរបាលស្រុកកែវសីមា បង្ក្រាបបានពាក់ព័ន្ធករណីចរាចរណ៍គ្រឿងញៀនខុសច្បាប់ ប្រមាណជិត៣គីឡូក្រាម។

របាយការណ៍របស់សមត្ថកិច្ចដែលបណ្ដាញព័ត៌មាន អង្គភាពភ្នំពេញលី ទទួលបាននៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា នៅល្ងាចថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ដោយមានការសង្ស័យទៅមនុស្ស២នាក់ ជាជនជាតិវៀតណាម បម្រុងអូសវ៉ាលីឆ្លងកាត់ដងប៉ារ៉ាស់ នៅចំណុចព្រំដែនព្រំខាងលើ។ ដោយសង្ស័យកម្លាំងនគរបាល បានហៅបុរស២នាក់នោះមកសួរនាំ សមត្ថកិច្ចបានឆែកឆេរវ៉ាលីរកឃើញថង់ក្រាមពណ៌ស ចំនួន២កញ្ចប់ធំ និងកញ្ចប់តូចៗជាច្រើនកញ្ចប់ទៀត ហើយសង្ស័យសារធាតុញៀនតាមការប៉ាន់ស្មានបឋមមានចំនួនជិត៣គីឡូក្រាម។

94 free

សមត្ថកិច្ចបានបន្តទៀតថា បន្ទាប់ពីមានករណីបែបនេះមន្រ្តីនគរបាលនៅច្រកព្រំដែនខាងលើ បានរាយការណ៍ជូនលោកស្នងការនគរបាលខេត្តមណ្ឌលគិរី ដើម្បីសុំយោបល់ និងជំនាញដើម្បីចាត់ការតាមនិតិវិធីបន្ត។ មនុស្សចំនួន៣នាក់ទៀត ជាជនជាតិវៀតណាម ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ សរុបចំនួន៥នាក់ ដែលពាក់ព័ន្ធករណីនេះ។

ចំពោះជនសង្ស័យទាំង៥នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនមកកាន់ស្នងការដ្ឋានគរបាលខេត្តមណ្ឌលគិរី ដើម្បីឲ្យការិយាល័យជំនាញចាត់ការបន្តតាមនីតិវិធី។

សូមជម្រាបថា ជនសង្ស័យទាំង៥នាក់ ពេលនេះកំពុងស្ថិតនៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...