មានវីដេអូ៖ កំសត់ពេកហើយ! ស្ត្រីម្នាក់បានត្រឹមអង្គុយយំមើលស.ពកូន មិនមានថវិកាជួលរថយន្តដឹកស.ពទៅធ្វើបុណ្យនៅឯស្រុកកំណើត មកដល់ពេលនេះឯកឧត្តមបេះដូងមនុស្សធម៌ ផន ផល្លា បានជួយជាថវិការមួយចំនួន

94
0 411

(ភ្នំពេញ)៖ កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ មានករណី អ្នកម្តាយកំសត់អង្គុយយំមើល សាកសពកូនរបស់ខ្លួន ដែលទើបនឹងលាចាកលោកដោយជំងឺមហារីក នៅមន្ទីរពេទ្យគន្ធបុប្ផាក្រោយវាំង ក្នុងរាជធានីភ្នំពេញ ដោយហេតុតែមិនមានលទ្ធភាពជួលរថយន្តដឹកសពកូនទៅ ស្រុកកំណើតនៅខេត្តព្រះសីហនុ។

94 free

បន្ទាប់ពីទទួលដំណឹងនេះ ឯកឧត្តមបេះដូងមនុស្សធម៌ ផន ផល្លា បានអំពាវនាវដល់សប្បុរសជនចូលរួមបរិច្ចាគថវិកា ដើម្បីជាការជូនដំណើរចុងក្រោយ ដល់ក្មេងឲ្យបានសមរម្យ ដោយឯកឧត្តម ចង់រៀបចំមូលនិធិមួយសម្រាប់មីង ដែលជាម្តាយ ក្នុងការមានលុយជួលឡានពេទ្យដើម្បីដឹកសពកូនទៅផ្ទះ និងថវិកាសម្រាប់ទិញមឈូស ហើយអាចធ្វើបុណ្យជាការជូនដំណើរក្មេងជាលើកចុងក្រោយ។

ក្រោយពីការបរិច្ចាគថវិកាពីបងប្អូនសប្បុរសជន ទទួលបានចំនួន ៩០០ដុល្លា និង ឯកឧត្តម ផន ផល្លា ចូលរួមចំនួន ៣០០ដុល្លាទៀត។ សរុប ១២០០$ គឺបានប្រគល់ជូនអ្នកមីង ក្នុងការដឹកសពកូនយកទៅផ្ទះ ព្រមទាំងរៀបចំធ្វើបុណ្យជូនដំណើរកូនរបស់គាត់ឲ្យបានសមរម្យ ។
សូមបញ្ជាក់ថា៖ នៅថ្ងៃស្អែកនេះ ឯកឧត្តម ផន ផល្លា នឹងឡើងទៅកំពង់សោមមួយព្រឹកដើម្បីចូលរួមពិធីបុណ្យសពក្មួយស្រីផងដែរ ។

ជាចុងក្រោយ ឯកឧត្តម ផន ផល្លា សូមអរគុណដល់បងប្អូនមែនទែន សម្រាប់បេះដូង នៃការចូលរួមចំណែកជួយដល់អ្នកមីងនៅពេលនេះគោរពជូនពរឲ្យបងប្អូនទាំងអស់គ្នាមានសុខភាពល្អ៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...