ក្រុងសៀមរាប៖ រថយន្តកាមេរី ២០១២ មួយគ្រឿង បានបុករត់ បណ្តាលឲ្យមនុស្សរងរបួស ៣នាក់

94
0 32

ក្រុងសៀមរាប៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តសេរីទំនើបមួយគ្រឿង បើកបុកម៉ូតូ បានបណ្តាលឲ្យមានមនុស្សរងរបួសចំនួន ៣នាក់ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ២០និង៤៧នាទីយប់ ត្រូវថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ក្បែរស្តុបស្មាយលីង ក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

ភាគីខាងម៉ូតូមានគ្នាចំនួន ៤នាក់ បានរងរបួសចំនួន៣នាក់៖ ទី១ មានឈ្មោះ សាយ សា អាយុ ១៧ឆ្នាំ (រងរបួសបែកក្បាល) ទី២ មានឈ្មោះ សៀង ហុងសុដាលីង អាយុ ១៤ឆ្នាំ (រងរបួសបាក់ជើង ២កំណត់នឹងត្រូវចង្កាគើម) និងទី៣ មានឈ្មោះ ចើប ចំ អាយុ ១៥ឆ្នាំ (រងរបួសបាក់ជើងនឹងត្រូវចង្កាគើម) ពួកគេបានជិះម៉ូតូម៉ាក ហុងដា សង់ឌ្រីម សេ១២៥ ពាក់ផ្លាកលេខ សៀមរាប 1U-3738 ជនរងគ្រោះខាងលើស់នៅភូមិពង្រ ឃុំកន្រ្ទាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ចំណែករថយន្តបង្ក បើកបរដោយបុរសម្នាក់ មិនទាន់ស្គាល់អត្តសញ្ញាណ បើកបររថយន្តម៉ាក Camry 2012 ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AC-2998 ដោយមានបណ្ណសម្គាល់រថយន្ត មានឈ្មោះ ឃុន វាសនា ជាម្ចាស់។

94 free

តាមប្រភពបានឲ្យដឹងថា៖ រថយន្តបង្កខាងលើមានទិសដៅពីត្បូងទៅលិច ចំណែកម៉ូតូជនរងគ្រោះមានទិសដៅពីកើតទៅលិច លុះមកដល់ត្រង់ចំណុចកើតហេតុខាងលើ រថយន្តបង្កបានបុកម៉ូតូពេញទំហឹង ហើយរត់គេចចេញពីកន្លែងកើតហេតុ ទៅទិសខាងជើង តាមផ្លូវ៦០ម៉ែត្របាត់ស្រមោល បានត្រឹមតែបន្សល់ទុកផ្លាកលេខខាងមុខជ្រុះនៅកន្លែងកើតហេតុ ចំណែកជនរងគ្រោះខាងលើត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្រភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះវាស់វែងកត់កំណត់ហេតុ ស្វែងរកម្ចាស់ផ្លាកលេខរថយន្តបង្កខាងលើ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់ ។

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...