សាលារៀន អារី ហ្សូន សាខាខេត្តសៀមរាប រៀបចំពិធីបើកបវសនកាលថ្មី ឆ្នាំសិក្សា ២០២៣-២០២៤ និងពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ឆាំ្នសិក្សា ថ្នាក់ទី៩ និងថ្នាក់ទី១២ ប័ណ្ណសរសើរ និងអាហារូបករណ៍ដល់សិស្សជ័យលាភីប្រចាំឆ្នាំសិក្សា ២០២២-២០២៣

94
0 13,279

ខេត្តសៀមរាប៖ របាយការណ៍បានឲ្យដឹងថា ពិធីបើកបវេសនកាលចំណេះទូទៅ ៣ភាសា(ចំណេះទូទៅភាសាខ្មែរ កម្មវិធីសិក្សាសិង្ហបុរី និងកម្មវិធីសិក្សាចិន)ឆ្នាំសិក្សា២០២៣-២០២៤ និងពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ឆ្នាំសិក្សាថ្នាក់ទី៩ និងទី១២ ប័ណ្ណសរសើរ និងរង្វាន់ ដល់សិស្សជ័យលាភីប្រចាំឆ្នាំសិក្សា២០២២-២០២៣ នៃសាលារៀន អារីហ្សូនសាខាខេត្តសៀមរាប។

ពីធីនេះធ្វើឡើងនៅព្រឹកថ្ងៃសៅរ៍ ទី៣០ខែកញ្ញា ឆ្នាំ២០២៣ ក្នុងសណ្ឋាគារ អ៊ីម ប្រេស (Empress Hotel)។ ពិធីប្រគល់សញ្ញាបត្រនេះ បានធ្វើឡើងក្រោមអធិបតីភាព ឧកញ៉ាវេជ្ជបណ្ឌិត ជា សុខឃាង ស្ថាបនិក និងប្រធាននាយកប្រតិបត្តិ នៃស្ថាប័នអប់រំអេជី និងលោកជំទាវ ព្រមទាំង លោក ម៉ី ភារិទ្ធ នាយកសាខាខេត្តសៀមរាប,ថ្នាក់ដឹកនាំមន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ និងមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយស មាតាបិតាសិស្ស ព្រមទាំងសិស្សានុសិស្ស ជាច្រើនអ្នកចូលរួមផងដែរ។


លោកម៉ី ភារិទ្ធ នាយកសាលារៀនអារីហ្សូន សាខាខេត្តសៀមរាប បានមានប្រសាសន៍ថា ដោយមានការដឹកនាំ និងចាត់ចែងដ៏ល្អរបស់ឧកញ៉ាវេជ្ជបណ្ឌិត ជា សុខឃាង ស្ថាបនិក និងជាប្រធាននាយក ប្រតិបត្តិ នៃស្ថាប័នអប់រំ អេជី បានធ្វើអោយមានការគាំទ្រ និងចូលរួមសហការដ៏ស្មោះស្ម័គ្រពី សាស្ត្រាចារ្យ លោកគ្រូ-អ្នកគ្រូ បុគ្គលិកជាពិសេសពីសំណាក់មាតាបិតា សហគមជាតិ អន្តរជាតិ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់នាឆ្នាំសិក្សា កន្លងមក សាលារៀន អារីហ្សូន សាខាខេត្តសៀមរាប បានការយកចិត្តទុកដាក់ ពង្រឹង និងជម្រុញលើវិន័យ សណ្តាប់ ធ្នាប់ ក្រមសីលធម៌រស់នៅបានល្អយ៉ាងគួរឲ្យកត់សម្គាល់ ជាពិសេសកម្មវិធីសិក្សាប្រចាំឆ្នាំបានចប់សព្វគ្រប់ត្រឹមត្រូវតាម គោលការណ៍ និងការណែនាំរបស់មន្ទីរអប់រំ យុវជន និងកីឡាផងដែរ។លោកបន្ថែមថា ក្នុងនាមខ្ញុំបាទជា នាយកសាខា ក៏ដូចជាជំនួសមុខអោយលោកប្រធានសូមការអនុញ្ញាតលើកឡើងនូវផែនការ សម្រាប់ឆ្នាំសិក្សាថ្មី ២០២៣-២០២៤ ដូចខាងក្រោម ៖យកចិត្តទុកដាក់បន្ថែមក្នុងការអនុវត្តការសិក្សាដោយសម្រេចអោយបានជោគជ័យនូវទិសដៅអប់រំក្នុងឆ្នាំសិក្សា ២០២៣-២០២៤ខាងមុខនេះ ។បង្កើនការយកចិត្តទុកដាក់ និងជម្រុញសិស្សខ្សោយឲ្យទៅសិស្សមធ្យម សិស្សមធ្សមទៅល្អបង្គួរ ល្អបង្គួរទៅល្អ ។

94 free


បង្កើនការយកចិត្តទុកដាក់ លើការងារគ្រប់គ្រងការបង្រៀន និងរៀន របស់លោកគ្រូ-អ្នកគ្រូ សាស្រ្តាចារ្យ និង សិស្សានុសិស្ស ដើម្បីចូលរួមចលនាប្រលងប្រណាំង ការបង្រៀនល្អ និងការរៀនសូត្រល្អ អោយបាន ផុសផុល និងមានប្រសិទ្ធភាពខ្ពស់។បង្កើនការយកចិត្តទុកដាក់ត្រួតពិនិត្យ តាមដាន និងការប្រឹក្សាយោបល់ផ្នែក វិន័យសណ្តាប់ធ្នាប់ ក្រម សីលធម៌ និងការសិក្សារបស់សិស្ស ជាមួយលោក លោកស្រី ជាមាតាបិតា ឬអ្នកអាណាព្យាបាលឲ្យបាន ខ្ជាប់ខ្ជួន។ពង្រឹង និងជំរុញក្រុមប្រឹក្សាបច្ចេកទេស គរុកោសល្យ រដ្ឋបាល និងវិធីសាស្រ្តបង្រៀន សម្រាប់លោកគ្រូ-អ្នកគ្រូ សាស្ត្រាចារ្យ ក្នុងដំណើរការបង្រៀនឲ្យកាន់តែមានប្រសិទ្ធភាព។ពង្រឹងនិង ជំរុញកិច្ចសហការ និងទំនាក់ទំនងល្អ រវាងសាលា គ្រួសារ និងសង្គមជាពិសេសជាមួយ សហគមជាតិ អន្តរជាតិ និងមន្ទីរ អប់រំ យុវជន និង កីឡា ដើម្បីសំដៅសម្រេចអោយបានជោគជ័យនូវ ការអប់រំថ្នាក់ជាតិប្រចាំ សាលារៀនអារីហ្សូន សាខាខេត្តសៀមរាបនេះផងដែរ។ពង្រឹង និងជម្រុញឲ្យសិស្សកាន់តែយល់បន្ថែមពីកម្មវិធីសិក្សា STEM តាមចក្ខុវិស័យរបស់ក្រសួងអប់រំ យុវជន និងកីឡានាអណត្តិទី៧ ។ បន្តការទប់ស្កាត់គ្រឿងញៀន E Cigarette អបាយមុខផ្សេងៗ ក្នុងបវេណសាលាឲ្យបានជាដាច់ខាត។បន្តការផ្តល់ប្រាក់ខែ និងអាហារូបករណ៌ជូនដល់សិស្សឆ្នើមប្រចាំខែក្នុងឆ្នាំសិក្សា២០២៣-២០២៤ ។បន្តការផ្តល់អាហារូបករណ៍គ្រប់កម្មវិធីសិក្សាដល់កូនមន្រ្តីរាជការថ្នាក់ក្រោមជាតិ។ ឆ្លៀតឳកាសនោះដែរលោកបានសំណូមពរដល់ កូនៗសិស្សានុសិស្សទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់ត្រង់ត្រាប់ ស្តាប់គ្រូពន្យល់ក្នុងការរៀនសូត្រ ដោយស្មារតីភ្ញាក់រលឹក ត្រូវបង្កើនការស្វ័យសិក្សាដោយខ្លួនឯង ដើម្បីក្រេបយកចំណេះ ដឹងអោយបានល្អប្រសើរ។កូនៗត្រូវចេះរក្សាទំនាក់ទំនងល្អក្នុងចំណោមសិស្សានុសិស្សត្រូវគោរពអនុវត្តទៅតាម បទបញ្ជាផ្ទៃក្នុងសាលា គោរពតាមឳវាទរបស់គណៈគ្រប់គ្រងសាលា លោកគ្រូ-អ្នកគ្រូ ចាស់ព្រឹទ្ធាចារ្យ ព្រះសង្ឃ និងឪពុក ម្តាយ ដើម្បីកសាងខ្លួនអោយក្លាយជា កុមារ និង យុវជនសុភាពរាបសារ មានសុជីវធម៌ល្អ ក្នុងការរស់នៅមានចំណេះដឹងខ្ពង់ខ្ពស់ល្អទៅថ្ងៃអនាគត និងក្លាយជាមនុស្ស ឬពលរដ្ឋល្អដែលប្រទេសជាតិយើង កំពុងត្រូវការជាទីបំផុត ដើម្បីអភិវឌ្ឍ ប្រទេសអោយមានការរីកចម្រើនឡើងក្លាយទៅជាប្រទេសដ៏រុងរឿងមួយនាពេលខាងមុខនេះ។

លោកស្រី ថុន ស៊ីណា អនុប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តសៀមរាប បានមានប្រសាសន៍ថា ចំពោះលោកគ្រូ អ្នកគ្រូ ត្រូវពិចារណាដែរនូវអ្វីដែលបានអនុវត្តល្អ និងបញ្ហាខ្វះខាតនានាក្នុងការគ្រប់គ្រងសាលារៀន ហើយត្រូវអភិវឌ្ឍន៍ឲ្យបាននូវកង្វះខាតទាំងនោះ ដើម្បីក្លាយទៅជាចំណុចល្អប្រសើរសម្រាប់ជាបទពិសោធន៍ និងគម្រូដល់អ្នកជំនាន់ក្រោយ។ រីឯក្មួសិស្សានុសិស្សត្រូវភ្ញាក់រលឹកឲ្យបានខ្លាំងក្លាថែមទៀត និងកែប្រែខ្លួនខិតខំរៀបអត្តចរឹតឲ្យបានសមស្របជាកុលបុត្រ កុលធីតា នៃមាតុភូមិអង្គរ ដែលជាប្រទេសមានអរិយធម៌ចំណាស់ថ្លៃថ្លានិងខ្ពង់ខ្ពស់តាំងពីបុព្វបុរសយើងរៀងមកនិងត្រូវខិតខំបន្តក្រេបជញ្ជក់យកចំណេះវិជ្ជាតាមការបង្ហាត់បង្ហាញពីសំណាក់ លោកគ្រូ អ្នកគ្រូ ដើម្បីក្លាយខ្លួនទៅជាកូនល្អ សិស្សល្អ មិត្តល្អ។


ក្នុងឱកាសនោះដែរលោកឧកញ៉ាវេជ្ជបណ្ឌិត ជា សុខឃាង ស្ថាបនិក និងជាប្រធាននាយក ប្រតិបត្តិ នៃស្ថាប័នអប់រំ អេជី បានមានប្រសាសន៍ថា គណៈគ្រប់គ្រងលោកគ្រូ អ្នកគ្រូនៅ សាលារៀន អារីហ្សូន ត្រូវមានចក្ខុវិស័យ បេសកកម្ម និងគោលដៅផ្តោតលើការអប់រំបណ្តុះបណ្តាលឲ្យសិស្សានុសិស្សមានសមត្ថភាពពេញលេញ និងត្រៀមខ្លួនរួចជាស្រេចសម្រាប់ការសិក្សាបន្តនៅថ្នាក់បន្ទាប់ ពោលគឺសមត្ថភាពសិក្សាឲ្យបានពូកែជាបន្តបន្ទាប់ ។ ទន្ទឹមនឹងនេះការអប់រំសិស្សានុសិស្សត្រូវផ្តោតការយកចិត្តទុកដាក់នូវវិជ្ជាទាំងបី គឺវិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទា៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...