ក្រុងសៀមរាប៖ រថយន្ត RX350 មួយគ្រឿង ប៉ះជាមួយម៉ូតូ បណ្ដាឲ្យយុវជនម្នាក់រងរបួសធ្ងន់

94
0 23

94 free
ក្រុងសៀមរាប៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តជាមួយម៉ូតូ បានបណ្ដាឲ្យយុវជនម្នាក់រងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ចំណែកអ្នកបើកបររថយន្តរត់បាត់ស្រមោល ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១៤និង១០នាទីរសៀល ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ ត្រង់ចំណុចផ្លូវបំបែកជាបួនកែងដំណាក់ស្ប៉ា ស្ថិតក្នុងភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
ម៉ូតូជនរងគ្រោះមានឈ្មោះ ព្រឿម កែដ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិជ័យ សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប បានជិះម៉ូតូ​ ម៉ាកហុងដា សង់ឌ្រីម សេ១២៥ ពណ៌ខ្មៅ អត់មានផ្លាកលេខ ចំណែកអ្នកបើកបររថយន្តមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេបានបើករថយន្តម៉ាកលុចហ្សិស RX350 ពណ៌ស ពាក់ផ្លាកលេខ 2AA-2671 ។
តាមប្រភពបានឲ្យដឹងថា៖ រថយន្តមានទិសដៅមកពីជើងទៅត្បូង ចំណែកម៉ូតូមានទិសដៅពីកើតទៅលិច លុះមកដល់ត្រង់ចំណុចកើតហេតុខាងលើ រថយន្តប៉ះគ្នាជាមួយម៉ូតូ បណ្ដាឲ្យយុវជនម្នាក់រងរបួសបាក់ជើងខាងស្តាំ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ចំណែកអ្នកបើកបររថយន្តរត់បាត់ស្រមោល។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះវាស់វែងកត់កំណត់ហេតុ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់ ។
រាយការណ៍ដោយ៖ ពូធារ៉ា ក្រុងសៀមរាប
 
94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...