ប៉ូលិសម្នាក់ត្រូវប៉ូលិសចរាចរណ៍ហៅមកផាកពិន័យនិងដកពិន្ទុបើកបរក្រោយបើករថយន្តល្មើសភ្លើងសញ្ញា

94
0 27

(រាជធានីភ្នំពេញ)៖ មន្រ្តីនគរបាលម្នាក់ដែលបានបើកបររថយន្តល្មើសម៉ាក Ford Ranger XLT ពណ៌ស ពាក់ស្លាកលេខនគរបាល 2- 4365 ត្រូវបានកម្លាំងនគរបាលការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ហៅមកអប់រំណែនាំ និងផាកពិន័យ១៥ម៉ឺនរៀល ព្រមទាំងដកពិន្ទុបណ្ណបើកបរ៣ពិន្ទុ។ នេះបើតាមការបញ្ជាក់របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣នេះ។

94 free

ការហៅអប់រំណែនាំ និងផាកពិន័យមន្រ្តីនគរបាលរូបនេះ ក្រោយពីមានការរិះគន់ជាច្រើននៅតាមបណ្ដាញ TikTok ពាក់ព័ន្ធការមិនគោរពច្បាប់របស់មន្រ្តីរូបនេះ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣។ ចំណាត់ការនេះ ធ្វើឡើងតាមបទបញ្ជារបស់លោក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ។

គួរបញ្ជាក់ថា មន្រ្តីនគរបាលដែលត្រូវបានកម្លាំងនគរបាលការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញហៅមកផាកពិន័យ និងអប់រំណែនាំនេះ មានឈ្មោះ គង់ សុខា តួនាទីជានាយរងការិយាល័យនគរបាលការពារបេតិកភណ្ឌ៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...