តើអាចទេ? គួរផ្តល់ភាពស្របច្បាប់ដល់នារីរកស៊ីផ្លូវភេទ ដើម្បីទាក់ទាញភ្ញៀវ​ទេសចរ​បរទេសមកលេងកម្ពុជា

94
0 60
ភ្នំពេញ ៖ លោក​ឌុច សារ៉ន មគ្គុទេសក៍ទេសចរណ៍​ភាសា​បារាំង​ម្នាក់ បាន​ស្នើ​ឱ្យរដ្ឋាភិបាល​ពិចារណាក្នុងការ​រៀបចំ​កញ្ចប់​ទេសចរណ៍​ផ្លូវ​ភេទ ដើម្បីបម្រើ​សេវាកម្មដល់​ភ្ញៀវទេសចរ​បរទេស​ និង​ត្រូវ​មានច្បាប់​គ្រប់គ្រង​ត្រឹមត្រូវ​ ។​
94 free

លោក​បានលើកឡើងថា កន្លងមក មានភ្ញៀវទេសចរខ្លះសួរនាំពីកញ្ចប់សេវាផ្លូវភេទនៅកម្ពុជា ។ លោកថា ៖« ទេសចរបា​រាំ​ងដែលមានវ័យចំណាស់ តែងរស់បែកគ្នា ដូច្នេះដំណើរ​កម្សាន្តរបស់ពួកគេតែងស្វែងរក ដៃគូ​បន្ថែម​ » ។

លោក​បាន​ស្នើឱ្យរដ្ឋពិចារណារៀបចំកញ្ចប់ទេសចរផ្លូវភេទដែលស្របច្បាប់ និងមានការគ្រប់គ្រងត្រឹមត្រូវ ដែល​លោក​យល់ថាអាចទាញចំណូលជូនជាតិមួយផ្នែកផង។  តាមការមើលឃើញរបស់លោក សារ៉ន កន្លងមក ទោះ​មិ​នមានច្បាប់អនុញ្ញាតត្រឹមត្រូវ សេវាផ្លូវភេទបានកើតមាន និងពេ​ល​ខ្លះ​ធ្វើ​ឱ្យ​បា​ត់ប​ង់​ស​ណ្ដាប់​ធ្នា​ប់​សាធារណៈ និង​បង្កជាជំងឺឆ្លងផ្សេងៗផងដែរ។ ដូច្នេះការរៀបចំឱ្យមានច្បាប់ទម្លាប់ និង​មាន​អ្នក​គ្រប់គ្រងត្រឹមត្រូវ ប្រហែល​អា​​ចកាត់បន្ថយបញ្ហាទាំងនោះបាន និងថែមទាញចំណូលចូលជាតិបានទៀត ។

លោក​បន្ថែមថា​ យើងមិនមានកញ្ចប់​សេវាកម្មនេះ​ក៏ពិត​មែន ប៉ុន្តែជារឿយ​ៗ យើង​ឃើញ​សមត្ថកិច្ច​ចុះបង្ក្រាប​នារី​រកស៊ីផ្លូវ​ភេទ​នៅតាមផ្លូវ​វេង​និងវត្តភ្នំជាដើម ដូច្នេះ​បើសិនជា​យើង​ប្រមូល​ពួកគាត់​ហើយរៀបចំ​ឱ្យមា​ន​សណ្ដា​ប់​ធ្នាប់​​ លោកគិតថា​វា​បានចំណូល​ដល់ជាតិផង និង​ទាក់ទាញទេសចរផង ។ យ៉ាងណានេះ​គ្រាន់​តែជា​កា​រ​លើក​ឡើង​របស់លោកប៉ុណ្ណោះ ដោយលោក​មិនបានតម្រូវ​ថា​ត្រូ​វតែមាននោះទេ ។

យ៉ាងណាក្ដី​ប្រទេស​កម្ពុជា​ប្រកាន់ខ្ជាប់នូវប្រពៃណីទំនៀម​ទម្លាប់​ ហើយកន្លងមក​កម្ពុជាមិនដែល​បើកចំហរ​លើ​សេវាកម្មមួយនេះ​ដល់​ភ្ញៀវទេសចរ​នោះទេ ខណៈ​ប្រទេស​ថៃ​គេបានបើកចំហរ​និងទាក់ទាញភ្ញៀវទេសចរ​​ចម្រុះ​ជាតិសាសន៍ ទាំង​ចិន និងអឺរ៉ុប ​៕

អត្ថបទ៖​ The Cambodia Morning Post
94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...