រមណីយដ្ឋានអង្គរ ទទួលបានប្រាក់ចំណូលជាង ២៤លានដុល្លារ ក្នុងរយៈពេល៩ខែ
ខេត្តសៀមរាប៖ គិតចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៣នេះ រមណីយដ្ឋានអង្គរ ទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជិត ៥សែននាក់ និងទទួលបានប្រាក់ចំណូលជាង ២៤លាន ដុល្លារ កើនឡើងជាង ៣៦៥, ៤២%ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ្រឹះស្ថានអង្គរនៅថ្ងៃចន្ទទី១ ខែតុលា ឆ្នាំ២០២៣ បានបញ្ជាក់ថា រយៈពេល ៩ខែ ឆ្នាំ២០២៣ រមណីយដ្ឋានអង្គរ ទទួលបានភ្ញៀវអន្តរជាតិជាង ៥៣៩ ៥៦១ នាក់ ដែលរកប្រាក់ចំណូលបាន ២៤ ៩៥៥ ៣៩៧ដុល្លារអាមេរិក។
គ្រឹះស្ថានអង្គរបានឱ្យដឹងទៀតថា ក្នុងខែកញ្ញា ឆ្នាំ២០២៣ ការលក់សំបុត្រចូលទស្សនា រមណីយដ្ឋានអង្គរ សម្រេចបានជិត ៤១ ០៤៨ សំបុត្រ ដោយផ្តល់ចំណូលជាង ១ ៨៦៣ ៤៦៦ដុល្លារដុល្លារអាមេរិក កើនឡើងជាង ១០៣ ០៨% បើធៀននឹងខែកញ្ញា ឆ្នាំ២០២២៕