ធនាគារពិភពលោកទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចរបស់តំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក

94
0 16

វ៉ាស៊ីនតោន៖ តំបន់ដែលមានសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍នៅតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក អាចនឹងមានសេដ្ឋកិច្ចស្ទុះងើបយឺតនៅឆ្នាំនេះនិងឆ្នាំក្រោយ ដោយសារតំបន់នេះរងផលប៉ះពាល់នៃការរឹតបន្តឹងហិរញ្ញវត្ថុកាន់តែតឹងតែង និងបរិយាកាសពិភពលោកខ្សោយ។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការន៍ដោយដកស្រង់របាយការណ៍ស្ដីពីចក្ខុវិស័យពាក់កណ្តាលឆ្នាំសម្រាប់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកចុងក្រោយរបស់ធនាគារពិភពលោក (WB) ថា កំណើនផលិតផលក្នុងស្រុកសរុប (ផ.ស.ស) របស់តំបន់នេះត្រូវបានប៉ាន់ប្រមាណថាមាន ៥% ក្នុងឆ្នាំ២០២៣ និង៤,៥% ក្នុងឆ្នាំ២០២៤។ អត្រានេះធៀបនឹងការព្យាករកាលពីខែមេសាដែលថាមាន ៥,១% សម្រាប់ឆ្នាំនេះ និង ៤,៨% សម្រាប់ឆ្នាំក្រោយ។

94 free

របាយការណ៍នេះបានឱ្យដឹងថា ការព្យាករចុងក្រោយបង្អស់នេះនៅតែលឿនជាងអត្រាដែលត្រូវបានមើលឃើញនៅក្នុងទីផ្សារដែលកំពុងរីកចម្រើនផ្សេងទៀត។

ប្រទេសចិនមានចំណែកខ្លះនៃការធ្លាក់ចុះនេះ។ សេដ្ឋកិច្ចធំបំផុតទីពីររបស់ពិភពលោកមួយនេះទំនងជានឹងកើនឡើង ៤,៤% នៅឆ្នាំក្រោយ ធ្លាក់ចុះពី ៤,៨% ដែលបានព្យាករណ៍ពីមុនក្នុងគ្រាដែលមានវិបត្តិអចលនទ្រព្យ ការកើនឡើងបំណុល និងការថមថយសន្ទុះដែលទទួលបានពីការបើកចំហរប្រទេសឡើងវិញក្រោយវិបត្តិជំងឺកូវីដ។ ការព្យាករនេះបានបង្ហាញ ផ.ស.ស របស់ចិនសម្រាប់ឆ្នាំ២០២៣ ត្រូវបានរក្សានៅអត្រា ៥,១% ដដែល។

របាយការណ៍នោះបានសរសេរថា៖ «អ្វីដែលកើតឡើងនៅប្រទេសចិនមានសារៈសំខាន់សម្រាប់តំបន់ទាំងមូល។ ការធ្លាក់ចុះកំណើនសេដ្ឋកិច្ចរបស់ចិន ១% កាត់បន្ថយកំណើនសេដ្ឋកិច្ចក្នុងតំបន់ ០,៣ពិន្ទុភាគរយ»៕

 

 

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...