យោធា៣នាក់ត្រូវបានលុបឈ្មោះចេញពីក្របខណ្ឌ ដោយសារពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀន
ភ្នំពេញ៖ មន្ត្រីយោធាចំនួន៣នាក់ ត្រូវបានលុបឈ្មោះចេញពីក្របខណ្ឌ ដោយសារតែពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀន។
យោងតាមសេចក្តីសម្រេចចុះហត្ថលេខាដោយនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានលុបឈ្មោះ វរសេនីយ៍ត្រី ពោន ធា គ្រូបច្ចេកទេសថ្មើរជើង សាលានាយទាហានសកម្ម។
ជាមួយគ្នានេះ យោងតាមសេចក្តីសម្រេចចុះហត្ថលេខាដោយនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជា កងយោធពលខេមរភូមិន្ទ បានលុបឈ្មោះយោធិន ចំនួន ២រូប រួមមាន អនុសេនីយ៍ត្រី សាន្ត គឹមសៀង នាយទាហាន សាលានាយទាហានសកម្ម និងព្រឹន្ទបាលឯក យ៉ែន ច័ន្ទវិសាល នាយរងក្រុម១ អនុសេនាតូចការពារ និងបម្រើ សាលានាយទាហានសកម្ម៕