សពក្មេងស្រីម្នាក់បានលង់ទឹកស្លាប់ នៅស្រុកប្រាសាទបាគង ពេលនេះបានរកឃើញហើយ

94
0 52

ខេត្តសៀមរាប៖ រកឃើញហើយ សពក្មេងស្រីម្នាក់បានលង់ទឹកស្លាប់ កាលពីវេលាម៉ោងប្រមាណ១៨និង៣៣នាទីល្ងាច ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣  ដែលស្ថិតនៅភូមិរលួសខាងលិច ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ជនរងគ្រោះមានឈ្មោះ ម៉ុក សុធី ភេទស្រី អាយុ៦ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ដែរឪពុកមានឈ្មោះ ម៉ាក ម៉ុក និងម្តាយមានឈ្មោះ ចាន់ គឹមចេង បច្ចុប្បន្នធ្វើការសំណង់នៅប៉ោយប៉ែត។

94 free

តាមប្រភពព័ត៌បានឲ្យដឹងថា៖ ក្មេងស្រីរងគ្រោះខាងលើបានសុំលុយយាយទៅទិញប្រហិតចៀន ដោយបានទៅជាមួយយុវតីម្នាក់ដែរត្រូវជាអ៊ី អ៊ីបានដឹកដៃ កាន់ដៃក្មួយស្រីជាប់តាមបណ្តាំជីដូនប្រាប់ឲ្យមានការប្រុងប្រយ័ត្ន ព្រោះក្នុងភូមិបច្ចុប្បន្ននេះកំំពុងជន់លិចដោយសារទឹកភ្លៀង ក្រោយពីបានទៅទិញប្រហិតចៀនហើយ ពេលត្រឡប់មកវិញ បានឃើញមានមនុស្សលោតលេងទឹក អ៊ីនិងក្មួយក៍នាំគ្នាឈរមើលគេលេងទឹក តែឈរនៅម្ខាងម្នាក់ ត្រង់ចំណុចស្ពាន លោកតាភឿម ពេលនោះក្មេងស្រីរងគ្រោះខាងលើក៍រអិលជើងធ្លាក់ចូលទឹកស្ទឹង ស្ថានភាពទឹកមានការហូរខ្លាំង បាត់មនុស្សភ្លាមៗ ក្រោយមកក៍មានការជួយស្វែងរកេពីប្រជាពលរដ្ឋផងដែរតែរកមិនឃើញ ក្នុងនោះកងកម្លាំងអាជ្ញាធរមានសមត្ថកិច្ចស្រុកប្រាសាទបាគងបានដាក់កម្លាំងចុះស្វែងរកភ្លាមៗ រហូតមកដល់ម៉ោង ៣រសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣នេះ ទើបរកឃើញសពក្មេងស្រីរងគ្រោះខាងលើ។

ក្រោយរកឃើញសពក្មេងស្រីរងគ្រោះខាងលើសមត្ថកិច្ចស្រុកប្រាសាទបាគងបានប្រគល់សាកសពទៅគ្រួសារនៃសពធ្វើបុណ្យតាមប្រពៃណី។

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...