កាមេរ៉ាសុវត្ថិភាព៖ ប្រុងប្រយ័ត្នផងបងប្អូន! ស្ថានភាពពេលនេះ ចោរច្រើនណាស់ ប្រទះអ្វីគឺលួចនោះ ដូចក្នុងករណីលួចកង់នៅក្នុងបុរីហ៊ុងឡាយ សាខាត្រពាំងថ្លឹង

94
0 69

រាជធានីភ្នំពេញ ៖ ចោរ០២នាក់ចូលទៅលួចកង់ ក្នុងបុរីហុងឡាយ សាខាត្រពាំងថ្លឹង កាលពីវេលា ម៉ោង១២:២៨ នាទីយប់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅភូមិថ្មគោល២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ នៅក្នុងករណីនេះចោរបានលួចយកកង់បានសម្រេចមចំនួន ២គ្រឿង។

តាមប្រភពព័ត៌មានបានឲ្យដឹងថា៖ ចោរចំនួន០២នាក់ មានភិនភាគគឺជា ស្រ្តីម្នាក់ និងក្មេងប្រុសម្នាក់ បានចូលមកលួចកង់ចំនួន២គ្រឿង ដែលម្ចាស់ផ្ទះបានទុកនៅមុខផ្ទះជាធម្មតាដូចរាល់ដង មិនដែលមានបញ្ហាអ្វីទេ ប៉ុន្តែមួយរយៈនេះ នៅក្នុងបុរីហុងឡាយ មានច្រកចេញមួយចំនួន មិនមានដាក់សន្តិសុខយាមកាមនោះទេ ជាហេតុនាំឲ្យ ចោរ មានឱកាសចូលមកលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋរស់នៅក្នុងបុរីមួយនេះដោយសុវត្ថិភាព។

94 free

សូមរំលឹកថា៖ កន្លងមកមានករណីចោរចូលលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ ដល់ផ្ទះនៅក្នុងបុរី មានជាច្រើនករណីមកហើយ ធ្វើអោយប្រជាពលរដ្ឋរស់នៅក្នុងបុរីមានការព្រួយបារម្ភ ភ័យខ្លាច ជាខ្លាំង។ ចំណែកសមត្ថកិច្ចគ្មានវិធានការដោះស្រាយនៅក្នុងមូលដ្ឋាន បណ្តែតបណ្តោយឲ្យមានអំពើចោរលួចជាច្រើនករណី មិនបានឆ្លើយតបទៅតាមនឹងលក្ខណសម្បត្តិ៧យ៉ាង នៃនយោបាយភូមិឃុំមានសុវត្ថិភាព។

បើតាមក្រសួងមហាផ្ទៃ ទោះបីមានសន្តិភាព ស្ថិរភាពយ៉ាងរឹងមាំ ប៉ុន្តែសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បញ្ហាសុខមាលភាពរបស់ប្រជាពលរដ្ឋ និងការផ្តល់សេវាចាំបាច់នានា នៅតែជាបញ្ហាអាទិភាពដែលត្រូវយកចិត្តទុកដាក់ជាប្រចាំ ដើម្បីធានាឲ្យជនគ្រប់រូប និងសង្គមទាំងមូល មានសុវត្ថិភាពយ៉ាងល្អប្រសើរ ជីវភាពរុងរឿង និងសុខដុមរមនា៕

ជាការសូមសំណូមពរ ដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ សូមពង្រឹងផ្នែកសន្តិសុខ ឲ្យស្របទៅតាម គោលការណ៍នយោបាយភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុច ដែលប្រមុខរាជរដ្ឋាភិបាលបានដាក់ចេញ។

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...