សម្ដេចតេជោ៖ សង្គ្រាមងាយនឹងបង្កើត តែពន្លត់មិនងាយស្រួលឡើយ

94
0 14

ខេត្តកំពង់ឆ្នាំង៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានឲ្យជាគំនិតមួយថាការបង្កើតសង្គ្រាមគឺវាងាយស្រួលណាស់ តែការរំលត់សង្គ្រាមវិញទេទើបជាការលំបាក។

ថ្លែងនៅក្នុងពិធីជួបជាមួយនឹងកម្មករជិត ២ម៉ឺននាក់ នៅខេត្តកំពង់ឆ្នាំង ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចតេជោថា ការបង្កើតសង្គ្រាមគឺបង្កើតបានត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ។

សម្ដេចថា៖ «លន់ នល់ សម្រេចចិត្តទម្លាក់ព្រះបរមរតនៈកោតតែប៉ុន្មាននាទីប៉ុណ្ណោះក៏ប៉ុន្តែការនាំមុខសន្តិភាពវិញគឺត្រូវការជាច្រើនឆ្នាំ»។

94 free

សម្ដេចតេជោបានរំលឹកទៅដល់សម័យខ្មៅងងឹតរបស់កម្ពុជាបន្ទាប់ពី ប៉ុល ពត បានទម្លាក់រដ្ឋាភិបាល លន់ នល់ ចេញពីអំណាច ដល់ពេលនោះប្រជាពលរដ្ឋកម្ពុជាត្រូវរស់ក្នុងគុកឥតជញ្ជាំងចាំតែថ្ងៃស្លាប់ប៉ុណ្ណោះ។

សម្ដេចតេជោបានលើកឡើងថា ដោយសារឃើញមូលហេតុនេះហើយទើបសម្ដេចសុខចិត្តប្រថុយជីវិតដើម្បីទៅសង្គ្រោះប្រជាពលរដ្ឋខ្មែរពីរដ្ឋាភិបាលដ៏សាហាវយង់ឃ្នង ប៉ុល ពត នេះ។

គួរឱ្យដឹងផងដែរ សាធារណរដ្ឋខ្មែរបានដួលរលំនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ស្របពេលដែលកម្ពុជាបានរៀបចំពិធីចូលឆ្នាំប្រពៃណីជាតិខ្មែរ។

ការដួលរលំនៃសាធារណរដ្ឋខ្មែរបានធ្វើឱ្យកម្ពុជាឈានជើងចូលដល់របបខ្មៅងងឺត និងសង្គ្រាមរហូតដល់ឆ្នាំ១៩៩៨ ទើបអាចរកសន្ដិភាពបានឡើងវិញតាមរយៈនយោបាយឈ្នះ-ឈ្នះ របស់នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...