សម្តេចតេជោ ហ៊ុន សែន ស្នើម្ចាស់បុរីបញ្ឈប់ការរឹបអូសផ្ទះអ្នកទិញ

94
0 21

ខេត្តកំពង់ឆ្នាំង៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាស្នើទៅម្ចាស់បុរីទាំងអស់ឲ្យបញ្ឈប់នូវសកម្មភាពរឹបអូសផ្ទះអ្នកទិញ និងបញ្ជាទៅរដ្ឋមន្ត្រីសេដ្ឋកិច្ចពិនិត្យមើលករណីនេះ។

ថ្លែងនៅក្នុងពិធីជួបជាមួយនឹងកម្មករជិត ២ម៉ឺននាក់ នៅខេត្តកំពង់ឆ្នាំង ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ការដកហូតផ្ទះរបស់អតិថិជនដែលបានបង់ហើយមិនអាចបំពេញតាមកាតព្វកិច្ចបានវានឹងធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ។

94 free

សម្ដេចស្នើឱ្យមានវិធានការរៀបចំឥណទានថ្មីឡើងវិញ ឬក៏ពន្យារពេលនៃការបង់ប្រាក់ ហើយក្នុងករណីដែលរឹបអូសផ្ទះពីអ្នកទិញរួចហើយ សូមឱ្យពិភាក្សាជាមួយនឹងអ្នកទិញសាជាថ្មីឡើងវិញ។

សម្ដេចស្នើឲ្យបញ្ឈប់ករណីរឹបអូសផ្ទះអ្នកទិញជាបន្ទាន់ និងឲ្យស្រង់ទិន្នន័យនៃករណីរឹបអូសផ្ទះនេះជូនសម្ដេច។ សម្ដេចថា៖ «ចាប់ពីម៉ោងទទួលសាររបស់ខ្ញុំគឺសុំឈប់!»។

ជាមួយគ្នានេះសម្ដេចតេជោក៏បានស្នើទៅដល់អ្នកបង់ផ្ទះឲ្យគោរពកាតព្វកិច្ចនៃការបង់ថ្លៃផ្ទះផងដែរ៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...