សម្តេចតេជោ៖ ក្រុមអ្នកនយោបាយប្រឆាំងកំពុងហូរចូលមកក្នុងគណបក្សប្រជាជនកាន់តែច្រើន
ខេត្តកំពង់ឆ្នាំង៖ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឲ្យដឹងថា ឥឡូវនេះចលនារបស់អ្នកនយោបាយប្រឆាំងកំពុងតែហូរចូលមកក្នុងគណបក្សប្រជាជន កា ន់តែច្រើន។ យើងស្វាគមន៍ទាំងអស់ ដើម្បីរួមកសាងប្រទេសកម្ពុជា។
ថ្លែងក្នុងពិធីសំណេះសំណាលជា មួយកម្មករកម្មការិនីសរុបជិត២ម៉ឺននាក់មកពីរោង ចក្រសហគ្រាសចំនួន ១១ ដែលកំពុងដំណើរអាជីវកម្មក្នុងស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចតេជោបានបញ្ជាក់ថា បងប្អូនដែលបានមកចូលរួមជាមួយគណបក្សប្រជា ជន គឺយើងស្វាគមន៍ទាំងអស់ លើកលែងតែបុគ្គលម្នាក់គត់គឺអាចជនក្បត់ជាតិបីជំនាន់ (សម រង្ស៊ី )១រូបគត់។
សកម្មជនរបស់គណបក្សប្រឆាំងបីរូបដែលមានត្រកូលប្រាក់ដែលស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំង និងស្ទឹងត្រែងដែលបានសុំមកចូលរួមជីវភាពនយោបាយជាមួយនឹងគណបក្សប្រជាជនកម្ពុជាទៅជាជើងខ្លាំងរបស់គណបក្សប្រឆាំង។
សូមជម្រាបថា មួយរយៈចុងក្រោយនេះមានចលនាផ្ដាច់ខ្លួនចេញពី សម រង្ស៊ី ជាច្រើន ដែលយើងបានមើលឃើញជាបន្ទ្រមទ្រព្យចុងក្រោយគឺមន្ត្រីជាន់ខ្ពស់មួយនៃក្រុមចលនា សម រង្សី គឺលោក អ៊ូ ច័ន្ទឬទ្ធិ បានប្រកាសផ្ដាច់ខ្លួនពី សម រង្ស៊ី និងស្នើសុំចុះចូលជាមួយបក្សប្រជាជន។ ក្រោយផ្ដាច់ខ្លួននិងសុំចុះចូលលោក អ៊ូ ច័ន្ទឬទ្ធិ ត្រូវបានព្រះមហាក្សត្រលើកលែងទោសឲ្យផងដែរ៕