អ្នកស្លាប់នៅតំបន់ Gaza និង West Bank កើនឡើងដល់ ២,៣៨៣នាក់

94
0 36

ប្រភព៖ AFP

ហ្គាហ្សា៖ ក្រសួងសុខាភិបាលប៉ាឡេស្ទីន បានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃអាទិត្យនេះ (ម៉ោងក្នុងតំបន់) ចំនួនអ្នកស្លាប់នៅក្នុងតំបន់ហ្គាហ្សា ស្រ្ទីប (Gaza Strip) និងវ៉េសប៊ែង (West Bank) បានកើនឡើងដល់ ២,៣៨៣នាក់ និងរបួសចំនួន ១០,៨១៤នាក់ ។

94 free

នៅតំបន់ហ្គាហ្សា ប្រជាជនប៉ាឡេស្ទីន ២,៣២៩នាក់ត្រូវបានសម្លាប់ និង ៩,៧១៤នាក់រងរបួស ខណៈដែលនៅតំបន់ West Bank មានអ្នកស្លាប់ចំនួន ៥៤នាក់ និង ១,១០០នាក់រងរបួស ចាប់តាំងពីជម្លោះរវាងក្រុមហាម៉ាស់ និងអ៉ីស្រាអែលផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា។

ប្រជាជនប៉ាឡេស្ទីនរាប់ពាន់នាក់ បាននិងកំពុងភៀសខ្លួនចេញពីតំបន់ហ្គាហ្សា ដើម្បីគេចចេញពីការត្រៀមវាយប្រហារតាមផ្លូវគោករបស់អ៊ីស្រាលដែលប្តេជ្ញាថានឹងលុបបំបាត់ក្រុមហាម៉ាស ជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់ក្រុមនេះមកលើអ៊ីស្រាអែល។ ចំណែកបណ្តាប្រទេសនានាដែលកំពុងធ្វើការដើម្បីជម្លៀសពលរដ្ឋរបស់ខ្លួន បានអំពាវនាវដល់អ៉ីស្រាអែលឲ្យបើកច្រករបៀងមនុស្សធម៌៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...