EU បរាជ័យក្នុងការអនុម័តដាក់ទណ្ឌកម្មថ្មីប្រឆាំងរុស្ស៊ី
មូស្គូ៖ បណ្តាប្រទេសសហភាពអឺរ៉ុប មិនអាចអនុម័តលើកញ្ចប់ទណ្ឌកម្មចុងក្រោយបំផុតប្រឆាំងនឹងរុស្ស៊ី នៅក្នុងកិច្ចប្រជុំ កាលពីថ្ងៃពុធ បន្ទាប់ពីក្រិក និងហុងគ្រីបានបដិសេធមិនទទួលយកកញ្ចប់ទី ១១ នេះ រហូតដល់ក្រុមហ៊ុនមួយចំនួនរបស់ពួកគេ ត្រូវបានដកចេញពីបញ្ជីអ្នកលូកដៃក្នុងសង្គ្រាមអ៊ុយក្រែន។
កញ្ចប់ថ្មីនេះ ត្រូវបានគេរាយការណ៍ថា ផ្តោតលើការប្រយុទ្ធប្រឆាំងនឹងការគេចវេសពីទណ្ឌកម្មដោយរុស្ស៊ី និងប្រទេសដែលសម្របសម្រួល ប៉ុន្តែអាល្លឺម៉ង់ និងបារាំង បារម្ភថា ការហាមឃាត់នេះអាចបំផ្លាញទំនាក់ទំនងការទូត។
ការពិភាក្សាថ្មីត្រូវបានគ្រោងទុកនៅក្នុងកិច្ចប្រជុំបន្ទាប់នៅថ្ងៃទី ១៤ ខែមិថុនា នេះបើយោងតាមរបាយការណ៍បោះពុម្ពផ្សាយដោយដកស្រង់សម្តីអ្នកការទូតអឺរ៉ុប៕