ឯកឧត្តមបេះដូងមនុស្សធម៌ ផន ផល្លា ស្លុតចិត្តខ្លាំងណាស់! ពេលបានឃើញស្រ្តីម្នាក់ជាម្ដាយព្យាយាមបីកូន រត់កាត់ព្រៃទាំងយប់ បន្ទាប់ពីឪពុកចុងចិត្តតិ.រច្ឆា.នចាប់កូនបោ.កទៅនឹងដីរ.ងបួសធ្ង.ន់
(បាត់ដំបង)៖ កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅចំណុចចំការដាច់ស្រយ៉ាលមួយ ក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង មានករណីបុរសម្នាក់ជាឪពុកចុង បានប្រើអំពើហិង្សាចាប់បោក កូនតូចអាយុ ៤ខែ ដែលត្រូវជាកូនចុងរបស់ខ្លួនទៅលើដី ព្រមទាំងធ្វើបាបយ៉ាងព្រៃផ្សៃ បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ ។
ក្រោយកើតហេតុ ស្រ្តីជាម្ដាយបានខំស្រែកហៅឲ្យគេជួយ ប៉ុន្តែទោះបីជាស្រែកហៅយ៉ាងណាក៏គ្មានអ្នកលឺដែល ព្រោះចំការនៅដាច់ស្រយ៉ាលពីគេ ពីឯង។ ដោយហេតុថាកូនរបស់ខ្លួន មានសភាពមិនស្រួល ស្រីជាម្ដាយបានព្យាយាមបីកូនរត់កាត់ព្រៃទាំងយប់ គេចពីបុរសជាប្ដីចុងកំណាចនេះ ដើម្បីរកជំនួយជួយសង្គ្រោះកូនរបស់ខ្លួនកំពុងតែស្រែយំ ដោយសាររបួសនៅផ្នែកក្បាលយ៉ាងធ្ងន់ធ្ងរ។
ដោយមានការផ្សព្វផ្សាយព័តមានពីអ្នកនិយមលេងហ្វេសប៊ុក៖ ករណីនេះបានដឹងដល់ ឯកឧត្តមបេះដូងមនុស្សធម៌ ផន ផល្លា ឯកឧត្តមមានការស្លុតចិត្តជាខ្លាំង ហើយប្រញាប់ស្វែងរក ម្ដាយនិងកូនតូច ដើម្បីប្រញាប់យកកូនតូចនេះ ទទួលបានការព្យាបាល នៅមន្ទីរពេទ្យខេត្តពោធិ៍សាត់ ប៉ុន្តែដោយស្ថានភាពកូន ធ្ងន់ធ្ងរខ្លាំងពេក ពេលនេះត្រូវបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យមួយក្នុងរាជធានីភ្នំពេញ។ លើសពីនេះ ឯកឧត្តម ផន ផល្លា បានរៀបចំក្រុមការងារនៅខាងក្រៅមន្ទីរពេទ្យ ដើម្បីផ្តល់ជំនួយទូទៅដល់ម្ដាយនឹងកូន សម្រាប់តម្រូវការចំបាច់នានា និងការហូបចុកផ្សេងៗ។
ចំពោះបុរសកំណាចជាឪពុកចុង នោះវិញ ឯកឧត្តម ផន ផល្លា បានបញ្ជាក់ថា ” កាលពីយប់មិញ ខ្ញុំក៏បានជួបជាមួយក្រុមការងារ «អង្គភាពការពារកុមារ» រឺហៅកាត់ថា CPU ក្នុងការស្វែងរកជំនួយខាងផ្នែកច្បាប់ ដើម្បីធ្វើការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការតាមចាប់ជនបង្កររូបនេះមកផ្តន្ទាទោសតាមផ្លូវច្បាប់៕